ពីនេះពីនោះ

សម្តេចតេជោ ជំរុញឲ្យតុលាការនិងក្រសួង មហាផ្ទៃ វែកមុខអ្នកនៅពីក្រោយខ្នងការនាំចូលគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យក្រសួងមហាផ្ទៃត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ដើម្បី វែកមុខអ្នកនៅពីក្រោយខ្នងបទល្មើសគ្រឿងញៀន ដ៏ធំនៅក្លឹបកំសាន្តរ៉ុក ដែលបង្កបញ្ហាអសន្តិសុខ នៅក្នុងសង្គម និងមានទីតាំងស្ថិត នៅក្បែរសកលវិទ្យាល័យ ច្បាប់ទៀត។

ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិតសាលាច្បាប់នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានហៅក្លឹបកំសាន្តរ៉ុកថា ជាកន្លែងអាចង្រៃដែលបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋ។

សម្តេចបន្តថា “ខ្ញុំសប្បាយចិត្តណាស់ ដែលសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ។ បង្កើតនៅក្បែរសាលាច្បាប់ ។ដូច្នេះក្រសួងមហាផ្ទៃ ត្រូវធ្វើរឿងអីនេះ ដាក់ទោសទណ្ឌឲ្យបានស៊ីជំរៅស្វែងរកអ្នក នៅពីក្រោយខ្នងឲ្យឃើញ ដើម្បីជីកឫសគល់នៃការជួញដូរគ្រឿងញៀន”។

សូមបញ្ជាក់ថា ក្លឹបកំសាន្តរ៉ុកត្រូវបានសមត្ថកិច្ចចុះ បង្ក្រាបកាលពីថ្ងៃទី២៣ កុម្ភៈ ក្នុងនោះបានឃាត់ខ្លួន ជាង៣០០នាក់៕

Close