ពីនេះពីនោះ
ផ្លែ «រកាំ» មិនមែន ផ្លែ«អង្កាំ» ឡើយ!
ឈ្មោះផ្លែឈើម្យ៉ាង ដែលមានរសជាតិជូរអែម ហើយសំបកមានរោមច្រើន ដូចជាបន្លា ត្រូវបានសាធារណជន ហៅថាជាផ្លែ «អង្កាំ» នោះ មិនមែនជាពាក្យត្រឹមត្រូវឡើយ។ ពួកគេគួរតែប្រើពាក្យ ផ្លៃ «រកាំ» វិញ ទើបត្រូវនឹងវចនានុក្រមខ្មែរ។
ដោយប្រើមិនទាន់មានអ្នកប្រើឲ្យត្រឹមត្រូវនឹងពាក្យនេះហើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បានកត់ត្រា និងកំណត់ឲ្យពលរដ្ឋខ្មែរ គួរតែប្រើ ពាក្យ«រកាំ» ដើម្បីបញ្ជាក់ថា ជាផ្លែ មានរសជាតិជូរអែម មាន ធាងវែងៗ មានបន្លារឹង ហើយស្លឹកស្រដៀងនឹងផ្តៅសោម។
នៅមាន ពាក្យផ្សេងទៀត ដែលសាធារណជន ប្រើទាំងស្រពេចស្រពិល មិនច្បាស់ថាពាក្យនោះខុស ឬត្រូវឡើយ។ ពាក្យទាំងនោះមានដូចជា ផ្លែបំពេញរាជ្យ, នំគួឆាយ, ផ្លែប៉ិកួៈ, ផ្លែខ្នុរ, ផ្លែក្រសាំង, ផ្លែមាក់ប្រេង មាក់ប្រាង, ផ្លែសាវម៉ាវ,ផ្លែក្រខុប ជាដើម៕