ពីនេះពីនោះ

អាហារ​ទាំង ៨ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ចង់​ញ៉ាំ … ហេតុអ្វី​? នេះ​អាចជា​មូលហេតុ​!

អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាកច្រើន​អាច​នឹង​ផ្លាស់ប្តូរ​ចំណង់​អាហារ ដែល​អាច​និយាយបានថា ស្អប់​របស់​ដែល​ខ្លួន​ចូលចិត្ត​ញ៉ាំ ឬ​ឃ្លាន​ញ៉ាំ​របស់​ណាមួយ​ម្តង​ហើយ​ម្តងទៀត​។​

​ជួនកាល វា​ហាក់ដូចជា​ការចង់បាន​របស់​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវបានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប៉ុន្តែ ការពិត គឺ​ការប៉ង​ប្រាថ្នា​ទាំងនេះ​មិនមែនជា​រឿង​កំប្លែង​នោះទេ ហើយ​ពួកវា​ពិតជា​ទទួលរង​ផលប៉ះពាល់​ពី ៥០ ទៅ ៩០ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ការ​ឃ្លាន​ខ្លាំង​បែបនេះ គឺ​ពិតប្រាកដ​ណាស់ ហើយ​វា​អាចមាន​ហេតុផល​ជីវសាស្ត្រ​ដែល​វា​កើតមានឡើង​។​
​ខាងក្រោម​នេះ គឺជា​ការពន្យល់​ខ្លះៗ​អំពី​បញ្ហា​ឃ្លាន​របស់​មនុស្ស​ស្រី​អំឡុងពេល​មាន​ផ្ទៃពោះ ដោយ​យោងតាម​ការសិក្សា​មួយចំនួន​។​

១. ទឹកកក​
​ស្ត្រី​ដែលមាន​ភាពស្លេកស្លាំង អាច​នឹងត្រូវ​បាន​គេ​ឃើញថា ទំពារ​ទឹកកក ព្រោះ​វា​អាចជួយ​បន្ថយ​ការ​រលាក​នៃ​មាត់ និង​អណ្តាត (​រោគសញ្ញា​ទូទៅ​នៃ​ភាពស្លេកស្លាំង​)​។​

២. សូកូឡា​
​សូកូឡា – ឬ​ផ្អែម​ណាមួយ​សម្រាប់​បញ្ហា​នោះ គឺជា​អ្វីដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ទទួលបាន​គ្រប់គ្រាន់​។​

៣. ម្ហូបអាហារ​ហឹរ​
​ម្ហូបអាហារ​ហឹរ ដូចជា​ម្រេច ឬ​ម្ទេស​ក្រហម​ក្តៅ គឺជា​ទំនៀមទម្លាប់​មួយទៀត​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​។ មូលហេតុ​មួយ​ដែល​ស្ត្រី​អាច​ញ៉ាំ​អាហារ​ដែល​ហឹរ គឺ​ដោយសារ​អាហារ​ក្តៅៗ ធ្វើ​ឲ្យ​ចេញ​ញើស និង​ធ្វើ​ឲ្យ​ត្រជាក់​រាងកាយ​។​

៤. ជ្រក់​
​ស្ត្រី​ដែល​ស្រេកឃ្លាន​អាហារ​បែបនេះ​អាចមាន​ជាតិ​សូ​ដ្យូ​ម​ទាប ប៉ុន្តែ​មិនមាន​ភស្តុតាង​ជាក់ស្តែង​ពីនេះ​ទេ​។​

៥. ដំឡូងបារាំង​កំប៉ុង​
​ដំឡូងបារាំង​បំពង ឬ​កំប៉ុង ត្រូវបាន​ផ្ទុក​ដោយ​អំបិល​។ ជាថ្មី​ម្តងទៀត អ្នក​អាចមាន​ជាតិ​សូ​ដ្យូ​ម​ទាប ប៉ុន្តែ អ្នក​ទំនងជា​ចង់បាន​អ្វី​ដែលមាន​ជាតិ​ប្រូតេអ៊ីន និង​អំបិល​។​

៦. ផ្លែឈើ​
​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ប្រាថ្នា​ចង់​ញ៉ាំ​ចំណីអាហារ​អ្វី​នោះទេ (​ឆ្ងល់​ណាស់​!) – ពួកគេ​ប្រាថ្នា​ចង់បាន​ផ្លែឈើ​ផងដែរ​។ ផ្លែឈើ អាច​បង្ហាញ​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកមាន​កម្រិត​ទាប​។​

៧. ក្រូចឆ្មារ​
​វា​មិនមែនជា​ការដែល​មិន​ធ្លាប់​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​ក្រូចឆ្មារ​មួយ​ផ្លែ​ទាំងមូល ឬ​បន្ថែម​វា​ទៅក្នុង​ទឹក​របស់​ពួកគេ​ឡើយ​។ ពីព្រោះ​អី​? គឺ​ការផ្លាស់ប្តូរ​រសជាតិ​អាហារ​។​

៨. ការ៉េម​
​ការ​ញ៉ាំ​ការ៉េម ឬ​ផលិតផល​ទឹកដោះគោ​ដទៃទៀត គឺជា​សញ្ញា​នៃ​កម្រិត​ជាតិ​កាល់ស្យូម​ទាប​៕

Close