អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយ ត្រូវបានគេដាក់រហ័សនាមថា “បិតាចម្លង”

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានឈ្មោះថា Mecides ដែលត្រូវបានដាក់រហ័សនាមថាបិតាចម្លង គឺជាក្រុមហ៊ុនដែលមានការចំ​លងរូបរាងការឌីស្សាញចេញពីរថយន្តរបស់ក្រុមហ៊ុនប្រណិតៗជាច្រើនម៉ូដែល និងគ្រប់ប្រភេទដូចជា ភីកអាប់, SUV, Sedan ជាមួយតម្លៃលក់ទាបនៅក្នុងប្រទេសចិន ។

សម្រាប់រថយន្តដែលក្រុមហ៊ុនរបស់ប្រទេសចិននេះបានចម្លងការឌីស្សាញរួមមាន Mini Countryman, VW ID.4 Smart #1 Mercedes-Benz G-Class Ford Bronco Mini, Toyota Tundara ក៏ដូចជា Aston Martin DBX រួមទាំងម៉ូដែលរបស់ក្រុមហ៊ុន Maserati និង Porsche ផងដែរ ។

លើសពីនេះ រថយន្តដែលគួរឲ្យគាត់សម្គាល់ជាងគេ គឺម៉ូដែល Mecides MBJD ដែលត្រូវបានចម្លងចេញពីរូបរាងរបស់គំរូរថយន្ត Bugatti 16C Galibier Concept ឆ្នាំ ២០០៩ ដោយនៅផ្នែកខាងមុខ មានបំពាក់ដោយប៉ាណាតុបតែងជាមួយក្រូម៉េ ដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុន Bugatti ជាបសងដោយសណុំចង្កៀង LED ដ៏ទំនើប ។ មិនត្រឹមតែប៉ុណ្ណោះ ព្រមទាំងទទួលបានសិទ្ធិស្របច្បាប់ក្នុងការចែកចាយនៅក្នុងទីផ្សារប្រទេសចិនទៀតផង ៕

Close