អន្តរជាតិ

មិនទាន់​បាត់​ស្នាម​ជេី​ងនាយ​ឧត្តមសេនីយ៍​ហ៊ូ​ ​សា​គុណ​ផង​ ​ចៅហ្វាយខេត្ត​មណ្ឌលគិរី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ល្បីឈ្មោះ​ ​ដឹកឈើ​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ​រញ្ជួយ​ដី​ ​

​ ​មណ្ឌល​គិ​រីៈ​ឈើ​ខុសច្បាប់​រាប់​រយ​ម៉ែត្រគូប​ត្រូវ​បាន​មេ​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់​ ​បាន​ចេញមុខ​យ៉ាង​ចំហ​យក​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ប៉ុស្តិ៍​ប្រាំពីរ​នៅ​យប់​ថ្ងៃទី១២ខែធ្នូ​នេះ​ ​ក្រោម​ការ​បើក​ ​ភ្លើង​ខៀវ​ពី​លោក​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​អភិបាលខេត្ត​មណ្ឌលគិរី​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី​ប្រជា​សហគមន៍​ ​ដែល​រស់នៅ​ក្នុង​ស្រុក​ពេជ្រា​ដា​។​ ​ជាក់ស្តែង​ ​កាលពី​សប្តាហ៍​ទី១​ ​ដើមខែ​ធ្នូ​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​ហ៊ូ​ ​សា​គុណ​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ ​បាន​ចុះទៅ​ត្រួតពិនិត្យ​បទល្មើស​ឆ្លងដែន​នៅ​ចំណុច​ប៉ុស្តិ៍​ប្រាំពីរ​នេះ​និង​បាន​ចេញ​របាយការណ៍​មួយ​តាមរយៈ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ថា​ ​គ្មាន​បទល្មើស​ឈើ​ខុសច្បាប់​ឆ្លងដែន​ទេ​ ​តែ​បាន​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន​ពី​គំនរ​ ​ដែល​ក្រុម​ឈ្មួញ​ដឹក​មក​លាក់​ទុក​ ​និង​បាន​រឹបអូស​ប្រគល់​ជូន​ជំនាញ​។​បើ​តាម​របាយការណ៍​នេះ​ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាំ​លៀនៅ​តែ​កើតមាន​ ​ហើយ​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ​នៅតែ​មាន​សកម្មភាព​យ៉ាង​សស្រាក់​សស្រាំ​គ្មាន​ថយ​ចុះ​ឡើយ​ ​ដូច​អ្វី​ដែល​របាយការណ៍​ថា​បាន​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន​ពីរ​គំនរ​នៅ​ក្បែរ​ៗ​ចំណុច​ព្រំដែន​មួយ​នេះ​។​ ​ក្រុម​អង្គការ​សង្គម​សុី​វិល​ដែល​ធ្វើការងារ​ពាក់​ ​ព័ន្ធ​នឹង​ព្រៃឈើ​បាន​លើកឡើង​ថា​ ​របាយ​ ​ការណ៍​របស់​លោកនាយ​ឧត្តមសេនីយ៍​ ​ហ៊ូ​ ​សា​គុណ​ ​ជារ​បាយ​ការណ៍​ភូត​កុហក​រាជរដ្ឋាភិបាល​សុទ្ធសាធ​ ​ដែល​ជា​ទម្លាប់​អា​ក្រ​ក់​ដដែល​ៗ​របស់​មន្ត្រី​ខ្មែរ​។​ក្រុម​អង្គ​សង្គម​សុី​វិល​ខាងលើ​បន្ថែម​ថា​ ​អង្គភាព​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​លេខ៣០៣​ ​មាន​លោក​ ​សំរឹទ្ធ​ ​ណយ​ ​ជា​មេ​ ​បញ្ជាការ​ ​និង​លោក​ ​ឡោ​ ​សុខា​ ​ស្នងការ​ខេត្ត​ ​មណ្ឌលគិរី​ ​ជាម​ន្ត្រី​ក្រោម​ឱវាទ​ ​អាច​ជា​ប្រភព​ចំណូល​របស់​លោកនាយ​ឧត្តមសេនីយ៍​ហ៊ូ​ ​សា​គុណ​ ​និង​ទំនង​មានការ​សម្រុះសម្រួល​ជាមួយ​ ​លោក​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​ដើម្បី​ចែក​ប្រយោជន៍​ផង​នោះ​ ​ទើប​គេ​ហ៊ាន​ចេញ​របាយការណ៍​កុហក​លោក​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​បែបនេះ​។​ ​ប្រជា​សហគមន៍​បាន​រាយការណ៍​មក​ថា​ ​ឈើ​ឡាំង​បួន​ជុង​ប្រភេទ​ ​ស្រឡៅ​ ​គគី​ ​សុក្រំ​ ​កកោះ​និង​ប្រភេទ​ឈើ​ប្រណីត​ ​រាប់​រយ​ម៉ែត្រគូប​ត្រូវ​បាន​បុគ្គល​មានអំណាច​ប្រដាប់ដោយ​អាវុធ​គៀង​គរ​ក្រុម​អ្នក​អារឈើ​រាប់​សិប​អ្នក​ ​ប្រើប្រាស់​ម៉ា​សុីន​ត្រង់​សុុីន័រ​ ​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាំលៀ​ ​ហើយ​ដឹកជញ្ជូន​មក​ដា​ក់​ក្បែរ​ៗ​ផ្លូវ​តាម​រថយន្ត​កែច្នៃ​ ​ហើយ​បន្ត​ដឹក​តាម​រថយន្ត​ឡង់​គ្រី​ស័រ​ច្នៃ​និង​រថយន្ត​សាំង​ ​យ៉ុង​ទៅ​លក់​នៅ​ព្រំដែន​យួន​ ​តាម​ប៉ុស្តិ៍​ប្រាំពីរ​នៅពេល​យប់​ ​ក្រោម​ក្រសែភ្នែក​មន្រ្តី​អនុរក្ស​បរិស្ថាន​ដែល​ហាក់​ទទួលបញ្ជា​ពី​ព្រះឥន្ទ​ឲ្យ​ចាំតែ​លូកដៃ​យក​លុយ​តែប៉ុណ្ណោះ​។​ ​សេចក្តី​រាយការណ៍​បន្ត​ថា​ ​មេ​ឈ្មួញ​ម្នាក់​ដែល​មាន​រហ័ស​នាម​ថា​លោក​ក្របី​ ​ជា​មេ​កា​ជំនិត​ម្នាក់​របស់​ឧត្តមសេនីយ៍​ ​ហ៊ុន​ ​ជា​ ​ដ៏​មាន​ ​អំណាច​ក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី​បាន​ចេញមុខ​សារ​ជាថ្មី​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​នេះ​បន្ទាប់ពី​បាត់មុខ​មួយ​រយៈ​។​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី១២ធ្នូ​ម្សិលមិញ​នេះ​ ​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​ត្រូវ​មេ​ឈ្មួញ​ល្បីឈ្មោះ​ខាងលើ​ដឹក​ ​ជញ្ជូន​តាម​រថយន្ត​ឡង់​គ្រី​ស័រ​ច្នៃ​និង​រថយន្ត​សាំ​យ៉ុង​មិន​តិច​ជាង៥០គ្រឿង​ចេញ​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ណាមួយ​ចេញមុខ​បង្ក្រាប​ឡើយ​។​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ ​ច្បាប់​យ៉ាង​ភ្លូកទឹកភ្លូកដី​ឆ្លងដែន​ទៅ​ស្រុក​យួន​បែប​អនាធិបតេយ្យ​នេះ​ ​ត្រូវ​បាន​ប្រជា​ពល​ ​រដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ដាក់​ការសង្ស័យ​ថា​ ​លោក​ស្វាយ​ ​សំ​អ៊ា​ង​ ​ជា​អ្នក​បើកដៃ​ទើប​អាច​ធ្វើ​ទៅ​បាន​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​អភិបាលខេត្ត​មណ្ឌលគិរី​ ​លោក​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​មានរឿង​អាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បទ​ល្មើ​ព្រៃឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ស្រុក​យួន​ ​ត្រូវ​បាន​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ធ្វើការ​ព្រមាន​ចំ​ឈ្មោះ​កាលពី​ថ្ងៃទី២២​ ​ខែកញ្ញា​ឆ្នាំ២០១៨នេះ​ ​ហើយ​ថ្មី​ៗ​នេះ​ក៏​មានការ​បែកធ្លាយ​ឯកសារ​ថា​លោក​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​ខេត្ត​ដាក់​ណុង​ ​លើ​លិខិត​លេខ៣៧១​/​QD​-​គមប​ជ​ចុះ​ថ្ងៃទី៣​ ​ខែមីនា​ ​២០១៧​ ​អនុញ្ញាតិ​ឲ្យ​មាន​សក​ ​ម្ម​ភាព​ទិញដូរ​ ​នាំចូល​ទំនិញ​ឈើ​ពី​ខេត្ត​មណ្ឌល​ ​គិរី​ ​ទៅ​ប្រទេស​វៀតណាម​តា​ច្រក៧៥១ដោយ​គ្មាន​រអែង​ច្បាប់​ឡើយ​។​ ​ទាក់ទង​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​ ​គេហទំព័រ​ដំណឹង​ពេលថ្ងៃ​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​លោក​ស្វាយ​ ​សំ​អ៊ា​ង​ ​អភិបាល​ខេ​ត្ត​មណ្ឌ​គិរី​បាន​ឡើយ​៕​ ​(​ទំនាក់ទំនង​ការផ្សាយ​លេ​ខៈ០៧០​ ​២១៧​ ​១៩៥​)​

 

Tags
Close