អន្តរជាតិ

លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ដោះលែង​នៅ​យប់​នេះ​

​មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​លិខិត​លើកលែងទោស​របស់​ព្រះមហាក្សត្រ ដែល​បាន​លើកលែងទោស​ដល់​លោក មា​ជ សុវណ្ណារ៉ា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​នោះ​ហើយ ហើយ​ពេលនេះ​តុលាការ​កំពុង​ធ្វើ​ដីកា​ដោះលែង ពោលគឺ​ពួកគេ​នឹងត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​នៅ​យប់​នេះ​តែម្តង បន្ទាប់ពី​រៀបចំ​បែបបទ​តាម​នីតិវិធី​រួច​។​

​សូមបញ្ជាក់ថា លោក មា​ជ សុ​ណ្ណា​រ៉ា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​បទ​ចោទថា ជា​អ្នកដឹកនាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤​។ ជាមួយគ្នានេះ នៅមាន​សកម្មជន​គណ​បក្ស ១០​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូចគ្នានេះដែរ​ក្នុង​ថ្ងៃ​បន្តបន្ទាប់​៕​

Close