ព័ត៌មានជាតិ

ល្បីណាស់ បណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មានអំណាចចាក់ដីលប់ច្រាំងទន្លេដោយខុសច្បាប់ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

ខេត្តកណ្តាលៈ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសជាសាធារណៈ ផ្តល់សេចក្តីទុកចិត្តឱ្យលោកបណ្ឌិត គុណ ញឹម កាន់តំណែងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជាបន្ត រហូតដល់ឆ្នាំ២០២៥ មិនឲ្យចូលនិវត្តន៍ ដោយសារមានស្នាដៃដឹកនាំអង្គភាពបានល្អ បានធ្វើឲ្យតួនាទីនិងអំណាចរបស់លោកបណ្ឌិតអគ្គនាយក កាន់តែងរឹងមាំមហិមា ល្បីខ្ទរខ្ទាជាងមុនទៅទៀត។

ជាក់ស្តែងថ្មីៗនេះ លោកបណ្ឌិត គុណ ញឹម អគ្គនាយក និងរដ្ឋាករកម្ពុជា ដ៏មានអំណាចក៏កំពុងល្បីល្បាញ ថាបានសម្រុកប្រើគ្រឿងចក្រជាច្រើនគ្រឿងចាក់ដីលប់ច្រាំងទន្លេ នៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន រំលោភលើអនុក្រឹត្យលេខ៩៨ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាងទឹក ដែលគ្មានបុគ្គលណាម្នាក់មានសិទ្ធិទិញលក់ឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និង អភិបាលខេត្តកណ្តាល បែរជាសង្ងំស្ងៀមឈឹង មិនហ៊ានចុះទៅអនុវត្តច្បាប់ ឬហាមឃាត់សកម្មភាពចាក់ដីលប់ច្រាំងទន្លេដោតខុសច្បាប់ទ្រង់ទ្រាយធំរបស់លោកណ្ឌិតគុណ ញឹម ឡើយ។ សកម្មភាពបែបនេះ បានធ្វើឲ្យពលរដ្ឋរស់នៅក្នុងតំបន់នោះរិះគន់ថា អំណាចរបស់លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ពិតជាខ្លាំងមិនធម្មតា ទំនងជាបានគ្របជិតលើអំណាចរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តកណ្តាលអស់ទៅហើយក៏ថាបាន?។

បើតាមប្រភព ពីប្រជាពលរដ្ឋ រស់នៅ ភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា ដីនេះ.ជាដីចំណីទន្លេ ក្រុមឈ្មួញ គួជេ បានដើរទិញពីប្រជាពលរដ្ឋ ដែលមានដីជាប់ដីចំណីទន្លេ និងធ្លាប់អាស្រ័យផល ដោយអ្នកខ្លះលក់បាន ២០០០០ដុល្លារ អ្នកខ្លះទៀត បាន ៣០០០០ទៀតដុល្លារ មានច្រើនគ្រួសារ ដោយក្រុមអ្នកគួជេប្រាប់ថា ដីនេះលោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ជាអ្នកឲ្យទិញ៕

Close