ព័ត៌មានជាតិ

មេបញ្ជាការយោធភូមិភាគពិសេស ប្រកាសមិនទទួលស្គាល់អំពើរទុច្ចរិតរបស់យោធា២នាក់ ដែលបានប្រើសិទ្ធអំណាចរបស់ខ្លួនរំលោភយកដីធ្លីប្រជាពលរដ្ឋជាង៣០០ហិចតា

ខេត្តកំពង់ឆ្នាំង ៖ ក្រោយមានការរំលោភយកដីធ្លីពីសំណាក់មន្ត្រីយោធារមានអំណាច២នាក់ ទៅលើប្រជាពលរដ្ឋចំនួន៤៦គ្រួសារយកដីពួកគាត់អស់ចំនួន៣០០ហិចតា ដែលធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តទាល់តែសោះ បានដាក់ពាក្យបណ្តឹងមន្ត្រីយោធាទាំង២នាក់នោះ ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ទៀតផង។

មន្ត្រីយោធាទាំង២រូបនោះ ទី១.ឈ្មោះ គង់ សារិន “ហៅចយ” ពីមុនជាយោធាតំបន់អភិវឌ្ឍន៍ពិសេស បច្ចុប្បន្នត្រូវបានទៅនៅឯទីបញ្ជាការយោធភូមិភាគពិសេស និងម្នាក់ទៀតឈ្មោះ ហេង សុផល ពីមុនជាមេបញ្ជាការ យោធាតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស បច្ចុប្បន្នក៍ទៅធ្វើការនៅភូមិភាគពិសេសដែរ។

ក្រោយពីប្រជាពលរដ្ឋបានដាក់បណ្ដឹងរបស់ប្រជាពលរដ្ឋ៤៦គ្រួសារនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទីដែលបានប្ដឹងចូលមកមេបញ្ជាការយោធភូមិភាគពិសេស ដើម្បីចុះទៅជួយពិនិត្យនិងដោះស្រាយបន្ទាន់នូវបញ្ហាវិវាទរឿងដីធ្លី។ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា មានយោធានៅតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស២នាក់ និងជនស៊ីវិល០១នាក់ទៀត បានយកឯកសាររបស់នាយទាហានទៅបន្លំបំពានយកដីរបស់ពួកគាត់ចំនួន៣០០ហិចតា នៅតំបន់ត្រពាំងក្រៀល ខាងត្បូងទំនប់ព្រែកជីក ជាកម្មសិទ្ធិកាន់កាប់របស់យោធិនទៅវិញ។

បើតាមមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានធ្វើការបដិសេធថា បុគ្គលដែលប្រព្រឹត្តល្មើសទាំង៣នាក់ បានដាក់ពាក្យបណ្ដឹងទៅព្រះរាជអាជ្ញាអមតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយធ្វើការចោទប្រកាន់ប្រជាពលរដ្ឋពីបទប្រើអំពើរហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ដែលផ្ទុយពីការពិតក្នុងគោលបំណងបំភិតបំភ័យគំរាមកំហែងបំបាក់ស្មារតីទាំងបំពានសិទ្ធិ ដោយឲ្យពលរដ្ឋបញ្ឈប់ និងលះបង់ការតវ៉ាលើដីកម្មសិទ្ធិរបស់ពួកគាត់តទៅទៀត។

ក្នុងនាមមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស សូមបដិសេធទាំងស្រុង និងមិនទទួលស្គាល់នូវទង្វើទុច្ចរិតខុសច្បាប់បំពានលើសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋឡើយ ប្រសិនបើមានបុគ្គលណាក្រុមណាអង្គភាពណាទៅធ្វើការអះអាងគំរាមកំហែងទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចករណីខាងនេះ សូមទុកឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នអង្គភាពសមត្ថកិច្ចអនុវត្តផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕

Close