ព័ត៌មានជាតិ

កម្ពុជា​៖ មរណភាព​លោក កូហ្វី អាណាន់ ជាការ​បាត់បង់​តួអង្គ​សន្តិភាព​ដ៏​សំខាន់​នៅលើ​ពិភពលោក

មរណភាព​របស់លោក កូហ្វី អាណាន់ អគ្គលេខាធិការ​ទី​៧​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​១៨ ខែសីហា ជាការ​បាត់បង់​តួអង្គ​ដ៏​សំខាន់​របស់​ពិភពលោក​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ នេះ​បើតាម​សារលិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ផ្ញើ​ទៅកាន់​លោក Antonio Guterres អគ្គលេខាធិការ UN ។​

ក្នុង​លិខិត​ចុះ​ថ្ងៃទី​២១ ខែសីហា ប្រមុខ​ការទូត​កម្ពុជា បានកត់សម្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់លោក កូហ្វី អាណាន់ នៅពេល​លោក​កាន់តំណែង​ជា​អគ្គលេខាធិការ UN ដែល​នាំ​ឲ្យ​លោក​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​។​

«​ស្មារតី និង​សមិទ្ធផល​ដ៏​ឧត្តុង្គឧត្តម​របស់លោក កូហ្វី អាណាន់ ស្ថិតក្នុង​ដួងចិត្ត​របស់​យើង​ជានិច្ច និង​បន្ត​ជំរុញ​ឲ្យ​ពិភពលោក​កាន់តែ​ល្អប្រសើរ​សម្រាប់​ទាំងអស់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន​៕

Close