ព័ត៌មានជាតិ

លោក ងួន សុវណ្ណា ហៅអូនធំ បើកវង់ល្បែងខ្នាតធំមិនចាញ់កាស៊ីណូ កក្រើកខេត្តរតនគិរី

 

ទំនាក់ទំនងការផ្សាយលេខៈ០៧១ ៧៨៨៨ ៣៤៥
រតនគិរី៖ ក្រុងបានលុង បច្ចុប្បន្ន សំបូរទៅដោយអំពើចោរកម្ម លួចគាស់ផ្ទះ ឆក់ ប្លន់ ឥតឈប់ឈរ ធ្វើឱ្យប្រជាពលរដ្ឋដេកមិនលក់ បក់មិនល្ហើយ ខ្វះភាពកក់ក្ដៅយ៉ាងខ្លាំង ដោយសារ តែមានកំពូលវង់ល្បែងស៊ីសង រឹងមាំមួយកន្លែងរបស់លោក ងួន វណ្ណា ហៅ អូនធំ អតីតប្រធាននគរបាលវរៈការពារព្រំដែនលេខ២០៣ បើកសេវាលេងភ្នាល់ស៊ីលុយរាប់លានរៀលមិន ចាញ់កាស៊ីណូនោះទេ។

កំពូលវង់ល្បែងស៊ីសងដ៏រឹងមាំនេះ មានទាំងសង្វៀនបញ្ជល់មាន់ បៀ អាប៉ោងចំតិតអ៊ុតចាក់ឥតអាសូរ និងល្បែងយូគី ស៊ីលុយឆៅៗស្រស់ៗ ដែលធ្វើឱ្យប្រជាពលរដ្ឋអ្នកលេងចាញ់ ត្រឡប់ ទៅផ្ទះវិញ បង្កភាពក្ដៅក្រហាយឱ្យក្រុមគ្រួសារ ឈ្លោះទាស់ទែង ប្រើអំពើហិង្សាទៅលើប្រពន្ធ-កូន , ហើយអ្នកខ្លះបែកគំនិតចេញធ្វើចោរ លួចគាស់ផ្ទះគេ ចោរឆក់ទ្រព្យសម្បត្តិ និងចោរប្លន់ទៀតផង។
ដំណឹងនេះ ចាត់ទុកជាអញ្ជើញដល់ លោក ហួត បុរី អធិការក្រុងបានលុង , លោក ងិន ណែល អភិបាលក្រុងបានលុង និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីថ្មី ចូលទៅលេងល្បែងស៊ីសងដ៏រំភើប សប្បាយរីករាយនេះផង …។
វង់ល្បែងដ៏ធំសម្បើមរបស់លោក ងួន សុវណ្ណានេះ មានទីតាំងស្ថិតនៅ ភូមិភ្នំ សង្កាត់យក្ស ឡោម ក្រុងបានលុង ខេត្តរតនគិរី ក្បែរច្រមុះ និងភ្នែករបស់សមត្ថកិច្ចតែម្តង…ហើយ បើថា ប៉ុណ្ណឹងហើយរកមិនឃើញទៀត មិនបាច់នៅធ្វើអាជ្ញាធរ ឬថ្នាក់ដឹកនាំ ការពារខ្មោចយ៍អីទេ។

ប្រជាពលរដ្ឋគ្រួសារអ្នករងគ្រោះប្រាប់ថា កំពូលវង់ល្បែងនេះ បើកលេងយូរខែ យូរឆ្នាំហើយ គ្មានឃើញអាជ្ញាធររូបណា ចុះទៅបង្ក្រាបដើម្បីលុបបំបាត់ល្បែងពាលាអាវាសែនោះទេ។ បានជាប្រជាពលរដ្ឋនិយាយថា ទីតាំងខាងលើនេះ ជាកំពូលវង់ល្បែងស៊ីសងនោះ ពីព្រោះថា ១- មានបុព្វសិទ្ធិបើកលេងភ្នាល់ គ្មានសមត្ថកិច្ចបង្ក្រាប , ២- មានប្រភេទល្បែងច្រើនមុខ ដូចជា បញ្ជល់មាន់ , លេងបៀ អាប៉ោង ចាក់អ៊ុត ចំតិតអ៊ុត , ៣- លេងភ្នាល់ស៊ីលុយរាប់លានរៀល។
ប្រជាពលរដ្ឋនិយាយទៀតថា បើសមត្ថកិច្ច និងអាជ្ញាធរ មិនចុះទៅបង្ក្រាបទេ អំពើចោរកម្ម លួច ឆក់ ប្លន់ និងកើតមានពេញបន្ទុក, ជាពិ សេសក្នុងគ្រួសារពួកគាត់ និងក្លាយជាគ្រួសារក្ដៅក្រហាយ ឈ្លោះទាស់ទែង ហិង្សា លែងលះប្ដី-ប្រពន្ធ … ដូច្នេះ កុំដោយសារបានលុយពីវង់ល្បែងតិចតួច ឬក្រុមមេល្បែងយកលុយទៅញ៉ុកមាត់ជិត ចងដៃ ចងជើងជាប់ធ្វើអីមិនកើតនោះ។

ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់បារម្ភខ្លាំងណាស់ គឺខ្លាចសមត្ថកិច្ចមិនទៅបង្ក្រាបវង់ ល្បែងនេះ ដោយសារតែពួកគេមានហ៊ុនហយ ឬទទួលសំណូកពីក្រុមមេល្បែង … បើគ្មានហ៊ុនហយ ឬមិនបានទទួលសំណូកអ្វីនោះទេ គឺគួរណាស់តែចុះបង្ក្រាបដើម្បីសេចក្ដីសុខប្រជា ពលរដ្ឋ និងស្របតាមគោលនយោបាយរាជរដ្ឋា ភិបាលស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព៕

Close