ព័ត៌មានជាតិ

ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយដែលគាំទ្រពហុភាគីនិយម

ចេញផ្សាយ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ ភ្នំពេញ ៖ ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយដែលគាំទ្រពហុភាគីនិយម ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមពិភពលោកដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង ជាពិសេសបញ្ហាវិបត្តិកូវីដ-១៩ដែលកំពុងបង្កក្តីបារម្ភដល់មនុស្ស ជាតិ។

ក្នុងពិធីបើកវេទិកាបូអាវ សម្រាប់អាស៊ី ស្តីពីពិភព លោកក្នុងការផ្លាស់ប្តូរ ” រួមដៃ គ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ “តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ២០ ខែ មេសានេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ថា ក្រៅពីជំងឺ រាត ត្បាតកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជា ច្រើនទៀត ដែលបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចស្របពេលជាមួយនឹងការងើប ឡើងនៃប្រទេសមហា អំណាចកណ្តាល ដែលបានបោះជំ ហានយ៉ាងលឿន នៅលើឆាកនយោបាយក្នុងតំបន់ ។

សម្តេចតេជោ ហ៊ុនសែនបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្តេចយល់ឃើញថា ពិភព លោកពិតជាត្រូវការអភិបាល កិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរព ច្បាប់អន្តរជាតិ និងអធិបតេ យ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជា ជាតិជាស្នូល ។

សំឡេង« កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោកដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង ។ ក្នុងបរិការ ណ៍នេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅ ក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ ។ ប្រទេសរបស់ខ្ញុំ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ បានជ្រើសយកមូលបទពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ដៃគូអាស៊ី-អឺរ៉ុបទាំងអស់ ដែលមិនត្រឹមតែជំរុញភាពជាដៃគូ ASEM សម្រាប់ផល ប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់អភិបាលកិច្ចសកលសំដៅពង្រឹងប្រព័ន្ធពហុភាគីនិយម, ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ »។

សម្តេចតេជោ បន្តថា សម្តេចមានចក្ខុវិស័យអំពីការពង្រឹងបន្ថែមទៀត នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលមានសមត្ថភាពក្នុងការនាំមកនូវសាមគ្គីភាព ក្នុងចំ ណោមប្រទេសទាំងអស់ ដើម្បីចូលរួមចំណែកដល់ដំណើរការស្តារឡើងវិញ ។ សន្ទុះវិជ្ជមានដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិ បត្តិការក្នុងតំបន់ និងពិភព លោក លើហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់, សេដ្ឋកិច្ច, ពាណិជ្ជ កម្ម, កាលានុវត្តភាពវិនិយោគ, ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជា ជន ។ ខណៈពេលនៃការធ្លាក់ ចុះសេដ្ឋកិច្ចនេះ គំនិតផ្តួច ផ្តើមខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វហេតុសន្តិភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕

Close