អន្តរជាតិ

ហេតុអ្វី​បានជា​លោក​ត្រាំ​អវត្តមាន​នៅក្នុង​ពិធី​បុណ្យសព​លោក John McCain?

​សារព័ត៌មាន news York times បាន​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump មិន​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ពិធី​បុណ្យសព​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​ច​ច​ម៉ាក់​ខេន​ដែល​ធ្វើឡើង​នៅ​វិហារ​ជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។

​ជា​យូ​ណាស​មកហើយ លោក​ត្រាំ​និង​លោក​ម៉ាក់​ខេន​មាន​ទំនាក់ទំនង​មិនល្អ​នឹង​គ្នា​។​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ តែងតែ​រិះគន់​ពី​គោលនយោបាយ​អន្តោប្រវេសន៍​របស់លោក​ប្រធានាធិបតី Trump ដូចជា​ការចោទប្រកាន់​ដែលថា​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ 2016 ។​

​លោក ម៉ាក់​ខេន ក៏បាន​វាយប្រហារ​ជា​សាធារណៈ​លើ លោក Trump នៅក្នុង​កិច្ចប្រជុំ​កំពូល Helsinki ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ព្រមទាំង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ នាពេល​ថ្មីៗ​នេះ​។

​នៅពេលនេះ ប​ញ្ចី​ឈ្មោះ​ផ្ញៀវ អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យសព​លោក McCain មាន​អតីត​ប្រធានាធិបតី​អាមេរិក ពីររូប គឺ លោក​អូ​បា​ម៉ា និង លោក ប៊ូ​ស ។ ចំណែក​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence ក៏បាន​ទៅ​ចូលរួម​ផងដែរ ។​

​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក John McCain បាន​ស្លាប់​នៅ​រសៀល​ថ្ងៃទី​២៥​ខែសីហា ក្នុង​ជន្មាយុ​៨១​ឆ្នា​ម​ដោយសារតែ​ជម្ងឺមហារីក​ខួរក្បាល​។ នៅក្នុង​ពិធី​បុណ្យសព​មាន​មន្ត្រីជាន់ខ្ពស់​ជាច្រើន​បាន​ទៅ​ចូលរួម លើក​លេង​តែ ប្រធានាធិបតី​ដូ​ណា​ល​ត្រាំ ដោយសារតែ មុនពេល លោក McCain ស្លាប់ បាន​ផ្ដាំ​មិនឱ្យ​លោក ដូ​ណា​ល់ ត្រាំ ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់លោក​ឡើយ​។​

​ប៉ុន្តែ​បើ​គេ​នៅចាំ​មិន​ភ្លេច​ទេ កាលពី​ខែឧសភា​កន្លងទៅ លោក McCain ធ្លាប់បាន​បង្ហើប​ពី​គោលបំណង​ចុងក្រោយ​របស់ខ្លួន នោះ​គឺ ថា​លោក​មិន​ចង់ឱ្យ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់លោក​ឡើយ​។ លោក ដូ​ណា​ល់ ត្រាំ និង​លោក McCain ដែល​សុទ្ធតែជា​អ្នកនយោបាយ​មកពី​គណបក្ស​សាធារណរដ្ឋ​បានបង្ហាញ​ពី​ការមិន​ពេញចិត្ត​ដាក់គ្នា និង​ខ្វែង គំនិត​គ្នា​ជាច្រើន​។​

​ជាពិសេស នៅពេលដែល​លោក ត្រាំ ត្រូវបានតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៥ និង​នៅក្រោយ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​រូបនេះ និយាយថា​ជនអន្តោប្រវេសន៍​មិច​ស៊ី​កូ​មួយចំនួន​គឺជា​ឧក្រិដ្ឋជន​។ លោក McCain នៅពេល នោះ ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង​លើ​លោក​ត្រាំ​ផងដែរ ថា​បាន​ប្រើ​ភាសា​ឆ្កួត​លា​លី​។​

​ចំណែកឯ លោក​ត្រាំ វិញ​ក៏​មិនបាន​បង្អង់​យូរ​ដែរ ដោយ​លោក​ហៅ​លោក McCain ថា​ជា​មនុស្ស​ល្ងង់​ដែល​សឹងតែ​មិនអាច​បញ្ចប់ ការសិក្សា​ពី​បណ្ឌិតសភា​កងទ័ពជើងទឹក​អាមេរិក​។ ចាប់ពីពេលនោះ​មក អ្នក​ទាំងពីរ​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ជា​បន្តបន្ទាប់ រហូតដល់ ប្រភព​ស្និទ​នឹង​លោក McCain បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា លោក​បានដាក់​លោក ត្រាំ នៅក្នុង​បញ្ជីខ្មៅ​ដែល​លោក​ផ្ទាល់ មិន​ចង់ឱ្យ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់លោក​។​

​គួរ​បញ្ជាក់ថា លោក McCain បានទទួល​មរណភាព នៅ​ថ្ងៃអាទិត្យ​នេះ (​ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ម៉ោង​នៅ​សហរដ្ឋអាមេរិក​)​។ លោក McCain ត្រូវបាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា មាន​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​កាលពី​ឆ្នាំ​២០១៧​។ ដោយឡែក គ្រួសារ​របស់លោក​វិញ ក៏បាន​ឱ្យដឹង​ផងដែរ​ថា សមាជិក​ព្រឹទ្ធសភា​រូបនេះ​ដែល​បាន​ចាក​ចេញពី​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ខែធ្នូ​កន្លងទៅ បានសម្រេច​បញ្ឈប់​ការព្យាបាល កាលពី​ថ្ងៃ​សុក្រ​៕​

Close