អន្តរជាតិ

កុំចេះតែហ៊ាន! ពេលនេះតៃវ៉ាន់ ចាប់ផ្តើម​ផលិត​មីស៊ីល​ចម្ងាយ​ឆ្ងាយច្រើនប្រភេទ ត្រៀមទប់ទល់នឹងចិន

តៃវ៉ាន់ បានចាប់ផ្តើម​ផលិត​កម្ម​ខ្នាតធំ នូវ​មីស៊ីលចម្ងាយឆ្ងាយ​មួយប្រភេទ ហើយ​ក៏ត្រៀម​អភិវឌ្ឍ​មីស៊ីល ៣ម៉ូឌែល​ផ្សេងទៀតផងដែរ ដើម្បីទប់ទល់នឹង​ការគំរាមកំហែង​របស់​ចិន។

រដ្ឋមន្រ្តី​ការពារ​ជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាន​ថ្លែង​ក្នុងសភា​នាថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១នេះថា៖ «យើងសង្ឃឹមថា វានឹងអាចបាញ់​បាន​ឆ្ងាយ ត្រូវគោលដៅ និងចល័តបាន»។

លោកបន្តថា ការស្រាវជ្រាវ​លើ​សព្វាវុធបែបនេះ ដែលធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Chung-Shan គឺនឹងមិនបញ្ឈប់ឡើយ។

លោក Leng Chin-hsu អនុប្រធាន​វិទ្យាស្ថាន​ខាងលើ បាន​ថ្លែង​ក្នុងកិច្ចប្រជុំសភានេះដែរថា មីស៊ីល​ចម្ងាយឆ្ងាយ​ដែលបាញ់​ចេញពីដីគោក បាន​ចូលក្នុងការផលិតហើយ ចំណែក​មីស៊ីល​ចម្ងាយឆ្ងាយ ៣ប្រភេទទៀត​កំពុង​ស្ថិតក្នុងដំណាក់កាល​អភិវឌ្ឍ។ យ៉ាងណាមិញ លោកថាពេល​នេះ​មិនទាន់អាចបញ្ជាក់​លម្អិតអំពីចម្ងាយ​របស់មីស៊ីលនេះបានឡើយ៕

Close