អន្តរជាតិ

យោធាអាមេរិកអះអាងថាមានកំពូលអាវុធអាចបំផ្លាញប្រព័ន្ធអេឡិចត្រូនិកលើអាវុធរបស់អ៊ីរ៉ង់

ទ័ពអាកាសអាមេរិកបានដាក់ពង្រាយម៉ីសីលយ៉ាងហោចណាស់២០គ្រាប់ ដែលអាចនឹងបំផ្លាញចោលទាំងស្រុងនូវប្រព័ន្ធអេឡិចត្រូនិកលើអាវុធរបស់កូរ៉េខាងជើង និងអ៊ឺរ៉ង់ ជាមួយនឹងបច្ចេកវិទ្យាម៉ៃក្រូវ៉េវដ៏ក្លាំងក្លា ដែលធ្វើឱ្យសមត្ថភាពយោធារបស់សត្រូវស្ទើរតែគ្មានប្រយោជន៍​បាញ់ស្អីក៏មិនចេញដែរ ហើយវាក៏មិនសម្លាប់ជីវិតសត្រូវនោះដែរ។ នេះបើយោងតាមវេបសាយ DailyMail។

ដោយត្រូវស្គាល់ឈ្មោះថា​ Counter-Electronics High Power Microwave Advanced Missile Project (CHAMP) ម៉ីសីលនេះត្រូវបានផលិតដោយក្រុមហ៊ុន Phantom Works (របស់ក្រុមហ៊ុន Boeing) សម្រាប់មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក និងបានសាកល្បងជោគជ័យក្នុងឆ្នាំ២០១២។ អាវុធទាំងនោះខានយកមកប្រើរហូតមកទល់ពេលនេះ។

សព្វាវុធម៉ៃក្រូវ៉េវនេះគឺត្រូវបំពាក់ទៅលើម៉ីសីលបាញ់ចេញពីនាវា និងទម្លាក់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52។ ជាមួយនឹងការបាញ់បានចម្ងាយជាង ១១២៦គីឡូម៉ែត្រ ពួកវាអាចហោះហើរចូលទៅក្នុងដែនអាកាសរបស់សត្រូវនៅឯកម្រិតនីវ៉ូទាប និងបញ្ចេញថាមពលអគ្គិសនីនៃថាមពលមីក្រូវ៉េវ (HPM) យ៉ាងខ្លាំងក្លា ដែលដំណើរការលើបន្ទះឈីបកុំព្យូទ័រ ដោយបិទឧបករណ៍អេឡិចត្រូនិកណាមួយដែលបានកំណត់គោលដៅដោយមីស៊ីលទាំង នេះ ជាហេតុបណ្តាលឱ្យខូចខាតអាវុធរបស់សត្រូវជាលក្ខណៈប្រព័ន្ធគ្មានសល់ឡើយ៕

Close