ព័ត៌មានជាតិ

កម្ពុជាជាប់លេខ១០ នៃប្រទេសដែលប្រជាជនមានសុខភាពល្អជាងគេលើពិភពលោក

ពិតជាមោទកភាពណាស់ ដែលប្រទេសកម្ពុជាត្រូវបានចាត់បញ្ចូលទៅក្នុង​បញ្ជីចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេសដែលប្រជាជន​មានសុខភាពល្អ​ជាងគេនៅលើ​ពិភពលោក ខណៈប្រទេស​មានសេដ្ឋកិច្ចធំៗដូចជា​សហរដ្ឋអាមេរិក​ជាដើម បានធ្លាក់មកឈរនៅលេខ​រៀងទី ៣៧ ឯណោះ ។

តាមរបាយការណ៍ចុងក្រោយ​អង្គការអន្តរជាតិធំមួយគឺ Global Wellness ដែលដកស្រង់​ចេញផ្សាយ​ដោយ​សារព័ត៌មានសិង្ហបុរី Straistimes នៅព្រឹកថ្ងៃអង្គារទី ៥ ខែមីនា ឆ្នាំ ២០១៩ នេះ ប្រទេសដែល​ឈរនៅលេខរៀងទី ១ ក្នុងនាមជា​ប្រទេសមាន​ប្រជាជនមានសុខភាព​ល្អជាងគេ​ ​ក្នុងចំណោម​ប្រទេស​ដែលត្រូវបានធ្វើការស្ទាបស្ទង់ចំនួន ១៥១ ប្រទេសនោះគឺ​ប្រទេស​កាណាដា ហើយលេខ ២ បានទៅលើប្រទេសអូម៉ង់ និង លេខ​ ៣ បានទៅប្រទេសអ៊ីស្លង់​ ។

​ប្រទេសនៅទ្វីប​អាស៊ីភាគច្រើន ត្រូវបានគេមើល​ឃើញថា សុទ្ធតែបានជាប់ឈ្មោះ​ក្នុងបញ្ជីកំពូល​ទាំង ១០ ដែលមានដូចជា​ប្រទេសហ្វីលីពីន ជាប់លេខ ៤, ម៉ាល់ឌីវ លេខ ៥, ហូឡង់ លេខ ៦, សិង្ហបុរី លេខ ៧, ឡាវ លេខ ៨, កូរ៉េខាងត្បូង លេខ ៩ និង ប្រទេសកម្ពុជាឈរ​នៅលេខរៀងទី ១០ ។

ការចេញផ្សាយ​របាយការណ៍របស់​អង្គការ The Global Wellness នៅក្នុងសប្ដាហ៍នេះ គឺធ្វើឡើងដោយ​ផ្អែកលើមូលដ្ឋាន​នៃការដាក់ពិន្ទុលើ ១០ ធំៗ​ក្នុងនោះមានដូចជាកត្តា សម្ពាធឈាម, ជាតិស្ករនៅក្នុងឈាម, ជាតិខ្លាញ់ ឬ ធាត់, ការបាក់ទឹកចិត្ត, សុភមង្គល, ការប្រើប្រាស់​ជាតិស្រវឹង, ការប្រើ​ប្រាស់​ថ្នាំជក់, ការធ្វើ​លំហាត់​ប្រាណ, អត្រាលទ្ធភាពសង្ឃឹមរស់ និង ការចំណាយ​របស់រដ្ឋាភិបាល​នៃប្រទេសនីមួយៗ ទៅលើវិស័យ​សុខាភិបាលជាដើម ៕

Close