ព័ត៌មានជាតិ

លោក​ ​យឹម​ ​សុ​ជាតិ​ ​និង​លោក​ ​ម៉ៅ​ ​រង្សី​ ​ប្រឹង​ច្របាច់ក​ឈ្មួញ​ដឹកទំនិញ​ចូល​ក្រុងភ្នំពេញ​ ​យក​ទៅណា​?​

​ទំនាក់ទំនង​ការ​ផ្សាយៈ​ ​071​ ​78​ ​88​ ​345​

​ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​ ​លោក​ ​យឹម​ ​សុ​ជាតិ​ ​នាយ​ ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​ ​កិច្ច​ ​និង​លោក​ ​ម៉ៅ​ ​រង្សី​ ​ជំនួយការ​ផ្ទាល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ទទួល​ផែន​សេដ្ឋ​ ​កិច្ច​ដែល​ទើប​ទទួល​បានការ​តែងតាំង​ ​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ ​សំណាក់​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​ ​ពី​ព្រំដែន​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ​ ​ថា​បាន​ប្រើអំណាច​លោកស្នងការ​ថ្មី​ ​គាប​បង្ខំឲ្យ​បង់ប្រាក់​ទ្វេរគុណ​លើស​មុន​ទៅ​ ​ទៀត​។

​ក្រុម​ឈ្មួញ​ដឹកទំនិញ​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​បន្ទាប់ពី​លោក​ ​ស​ ​ថេត​ ​ចូល​មកកាន់​តំណែង​ជា​ស្នង​ ​ការ​រាជធានី​ភ្នំពេញ​លោក​ ​យឹម​ ​សុ​ជាតិ​ ​ដែល​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​ហាក់​បាន​មានអំណាច​កាន់តែ​ខ្លាំង​ ​ដោយបង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ក្រោម​តុ​កាន់​តែ​ច្រេីន​ជាមុន​(​ថ្លៃ​បាយទឹក​ ​មិនមែន​បង់​ចូល​រដ្ឋ​ទេ​)​ដែល​កាលពីមុន​បង់​ត្រឹម២០០ទៅ៣០០​ ​ដុល្លារ​ប៉ុណ្ណោះ​។​ហើយ​ថ្មី​ៗ​នេះ​ ​លោក​ ​ស​ ​ថេត​ ​ក៍​បាន​តែងតាំង​លោក​ ​ម៉ៅ​ ​រង្សី​ ​ដែល​ជា​មនុស្ស​ ​ជំនិត​របស់​ខ្លួន​តាំងពី​នៅ​ខេត្តបាត់ដំបង​ ​ជា​ជំនួយការ​ផ្ទាល់​ទទួល​ផែន​សេដ្ឋកិច្ច​ ​ដោយសារ​បុគ្គល​រូប​នេះ​មាន​ជំនាញ​ច្បាស់​លាស់​ខាង​ប្រ​ ​មូល​លុយកខ្វក់​ ​ហើយ​ស្មោះត្រង់​មេ​កើយ​ផង​ដែរ​ឲ្យ​ជួយ​លើ​កិច្ចការ​នេះ​។​

​ជាក់ស្តែង​ដូច​លោក​ ​ស​ ​ថេត​ ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ទំនិញ​មិន​ប្រក្រតី​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​រយ​រថយន្ត​ ​ត្រូវ​បាន​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​នានា​សម្រុក​ដឹក​ចូល​មក​ក្នុង​ក្រុងភ្នំពេញ​ ​និង​បាន​សំណូមពរ​កុំ​ឲ្យ​អ្នកមាន​អំណាច​ប្រដាប់​អាវុធ​លូកដៃ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្ត​ច្បាប់​ ​ប្រមូល​លុយ​ចូលជាតិ​(​ ​sic​ ​)​។​ ​តែ​ការ​លើកឡើង​បែបនេះ​ ​ត្រូវ​បាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​ថា​ ​ជា​ការ​គោះ​ទឹក​បង្អើល​ត្រី​ ​ឲ្យ​រត់​ចូល​ទ្រូ​ទៅ​វិញ​ទេី​បត្រូ​វ​ ​ព្រោះ​ទង្វើ​របស់​លោក​ ​យឹម​ ​សុ​ជាតិ​ ​និង​លោក​ ​ម៉ៅ​ ​រង្សី​ ​ជា​កូនចៅ​ជំនិត​របស់​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់ក្រឡែត​។​

​មន្ត្រី​នគរបាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​បែប​លែបខាយ​ថា​ ​លោក​ ​យឹម​ ​សុ​ជាតិ​ ​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទ​ ​ល្មើស​សេដ្ឋកិច្ច​ ​ពិតជា​ពូកែ​ខាង​រក​សេដ្ឋកិច្ច​មែនហើយ​ទើប​ថ្នាក់លើ​តែងតាំង​គាត់​ ​តែ​ត្រង់​ ​ថា​គាត់​ពូ​កែ​ប្រមូលុ​យ​យក​ទៅណា​?​យក​ចូល​រដ្ឋ​ប៉ុន្មាន​ភាគរយ​?​ ​យក​ធ្វើមាន​បាន​ខ្លួនឯង​ប៉ុន្មាន​?​យក​ឲ្យ​លោក​ ​ស​ ​ថេត​ ​ប៉ុន្មាន​ក្នុង​មួយ​ ​ខែៗ​?​ ​សំណួរ​នេះ​ ​សួរ​លោក​ ​យឹម​ ​សុ​ជាតិ​ ​ទៅ​ដឹង​ហើយ​(​sic​)​។​មន្ត្រី​នគរបាល​រូប​នេះ​បន្ថែម​ឲ្យដឹង​ថា​ ​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ក្រុងភ្នំពេញ​រាប់មិនអស់​ ​ទំនិញ​គ្រប់​ប្រភេទ​ដែល​ហូរ​ចូល​មក​ពីក្រៅ​ប្រទេស​ភាគច្រើន​មិន​ប្រក្រតី​ ​បង់ពន្ធ​មិន​គ្រប់​ ​ទំនិញគេចពន្ធ​ ​ត្រូវ​បាន​ក្រុមហ៊ុន​បុគ្គល​ឈ្មួញ​មានអំណាច​ ​នាំចូល​តាម​រថ​យន្ត​ធំៗ​ ​និង​រថយន្តក្រុង​រាប់​រយ​ឡាន​ក្នុង​មួយ​ថ្ងៃ​ៗ​ ​ជា​ឆ្នាំងបាយ​យ៉ាង​សំខាន់​។​ហើយ​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនេះ​រាប់​រយ​កន្លែង​ ​ឃ្លាំង​ស្តុក​ឈើ​ខុសច្បាប់​រាប់​សិប​កន្លែង​ ​ទីតាំង​ផលិត​ ​ផលិត​ ​ផល​ខុស​ស្តង់ដារ​ ​គ្មាន​ច្បាប់​រាប់​រយ​ទីតាំង​ ​សុទ្ធ​ ​តែ​ត្រូវ​បាន​បង់លុយ​ជា​កញ្ចប់​ប្រចាំខែ​ទើប​អាច​រក​សុី​បាន​។​ ​បើ​មាន​លុយ​ ​ទំនិញ​មិន​ប្រក្រតី​ទាំងនោះ​គឺ​មានច្បាប់​ ​លុយ​គឺជា​ច្បាប់​ ​បើ​គ្មាន​លុយ​បង់​ ​គេ​ចាប់​ផ្យា​យតា​មទូរ​ទស្សន៍​យក​ល្បីឈ្មោះ​តា​អញ្ចឹង​ ​ដូច​មហាជន​បានឃើញ​ស្រាប់​។​

​ក្រុម​ឈ្មួញ​រកស៊ី​បាន​លើកឡើង​ថា​ ​ការប្រើ​អំ​ ​ណាច​ជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​លោក​ ​យឹម​ ​សុ​ជាតិ​ ​និង​លោក​ ​ម៉ៅ​ ​រង្សី​ ​ដែល​ជា​បុគ្គល​មាន​ជំនាញ​ខាង​ប្រមូល​លុយកខ្វក់​បែបនេះ​ ​វា​ទាល់តែ​មានការ​បើកដៃ​ពី​លោក​ ​ស​ ​ថេត​ ​ស្នងការ​រាជធានី​ភ្នំពេញ​ទើប​ធ្វើ​ទៅ​បាន​ ​ដែលគេ​ហៅថា​ខំ​ស្រង់​ដើម​ថ្លៃ​សូក​យក​តំណែង​។​

​មតិ​ជាច្រើន​និយាយ​ថា​ ​នាយ​ឧត្តមសេនីយ៍​ ​នេត​ ​សាវឿ​ន​ ​អគ្គ​ស្នង​កា​រន​គ​បាល​ជាតិ​ ​មិន​គួរ​មើល​រំលង​បញ្ហា​នេះ​ទេ​ ​ព្រោះ​លោក​ ​ស​ ​ថេត​ ​កំពុង​ពង្រឹង​បណ្តាញ​ប្រមូល​លុយ​តាម​គ្រប់រូប​ភាព​ ​ជាពិសេស​តាមរយៈ​ក្រុម​មន្រ្តី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ទាក់ទង​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​ ​នៅ​មិនទាន់​អាច​ស្វែងរក​ការ​បកស្រាយ​បំភ្លឺ​ពី​លោក​ ​យឹម​ ​សុ​ជាតិ​ ​និង​លោក​ម៉ៅ​ ​រង្សី​ ​បាន​នៅឡើយ​ទេ​ ​ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកលើ​ក​៕​

Close