ព័ត៌មានជាតិ

កាន់មុខដំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ៤​ ឆ្នាំ​ លោកប្រាក់ប៉ូលី បណ្តោយឲ្យមានសំណង់ខុសច្បាប់ជាង ៧០០​ ទីតាំង​

តើទង្វើ​របស់​លោក​ ប្រាក់​ ប៉ូលី​ គួរប្រឈមមុខ​នឹង​ការ​អនុវត្តន៍​អភិក្រម​ទី​ ៥​

ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
ប្រភពព័ត៌មាន​ពីខេត្តបន្ទាយ​មានជ័យ​បានអោយដឹងថា​ ក្រុមអធិការកិច្ច​ របស់​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​ បានរកឃេីញសំណង់ខុសច្បាប់ចំនួន​ជាង​ ៧០០​ ទីតាំង​ ក្នុងទូទាំងខេត្ត​បន្ទាយ​មានជ័យ​ បន្ទាប់​ពី​លោក​ ប្រាក់​ ប៉ូលី​ ឡេីង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សូរិយោដី​ខេត្តបន្ទាយមានជ័យ​ នៅឆ្នាំ​ ២០១៥​ រហូតមកដល់បច្ចុប្បន្ន​ ។

ក្រៅពីរកឃេីញសំណង់ខុសច្បាប់​ ក្រុមអធិការកិច្ចនូវបាន​រកឃេីញចំណុចមិនប្រក្រតីជាច្រេីននៅក្រោមការដឹកនាំរបស់​ លោក​ ប្រាក់​ ប៉ូលី​ ។

ប្រភពព័ត៌មាន​បានអោយដឹងទៀតថា​ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​ បានចាត់ទុកទង្វេីរបស់លោក​ ប្រាក់​ ប៉ូលី​ ធ្វេីអោយខូចគោលនយោបាយរបស់រាជរដ្ឋាភិបាល​ បាត់បង់ចំណូលពន្ធចូលរដ្ឋ​ និង​ ធ្វើ​អោយ​ប្រជាពលរដដ្ឋមានការថ្នាំងថ្នាក់មកលេីរាជរដ្ឋាភិបាលផងដែរ ។ មកដល់ពេលនេះ​ ក្រុមព័ត៌មាន​ និង​ ក្រុម​ ហ្វេសប៊ុក​ មួយចំនួន​ ដែលធ្លាប់លេីកជេីង​ លោក​ ប្រាក់​ ​ប៉ូលី​ លែងហ៊ានងេីបមុខគាំទ្រ​ លោក​ ប្រាក់​ ប៉ូលី​ ទៀតហេីយ​ ។ ចំណែក​ថ្នាក់​លេីខ្លះដែលធ្លាប់គាំទ្រ​ ប្រាក់​ ប៉ូលី​ ក៏ដកខ្លួនចេញដែរ​ ។

ប្រភពព័ត៌មាន​បានអោយដឹងទៀតថា​ សប្ដាហ៍​ក្រោយ​ ថ្ងៃ​ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ក្រុម​អធិការ​កិច្ច​ និងបិទបញ្ជីឯកសារគ្រប់បែបយ៉ាងនៃរជ្ជកាលដឹកនាំរបស់ប្រាក់​ ប៉ូលី ។ មានន័យថា​ លោក​ ប្រាក់​ ប៉ូលី​ អាចនឹងត្រូវដកចេញ​ពី​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ហេីយជំនួសដោយមន្ត្រីជំនាញមួយរូបពី​ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​និង​​ សំណង់​ វិញ​ ។

គេមិនទាន់ដឹងថា​ បន្ទាប់​ពី​ដកហូតមុខដំណែងហេីយ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នឹងស្រាវជ្រាវអំពីទ្រព្យសម្បត្តិរបស់លោក​ ប្រាក់​ ប៉ូលី​ ឬ​ យ៉ាងណា​នោះ​ទេ​ ។ សូមរង់ចាំ​តាមដានបន្តទាំងអស់គ្នា​ !

Close