ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្វរឲ្យពលរដ្ឋ ឈប់កាប់បំផ្លាញព្រៃឈើ ដោយងាកមកថែរក្សាទុកបម្រេីវិស័យទេសចរណ៍វិញ

ក្នងឱកាសជួបសំ​ណេះសំណា​​​​​​​​​​លជាមួ​​​​​​​​​​​​​​​​​​​យប្រជា​​​​​​​​​ពលរដ្ឋ នៅស​​​​​​​​ហគមន៍ទេ​​​​​​សចរណ៍ទឹកធ្លាក់អ​ន្លង់ស្វាយ ស្ថិត​​​​​​​​​ក្នុង​​​​ភូមិក្បាលទឹក ឃុំក្បាលទឹ​​ក ស្រុកទឹកផុស ​​​​​​​​​​​ខេត្តកំពង់​​​​​​​​​​​​​​​​​ឆ្នាំង ឯកឧត្ត​​​​​​​​​​ម ថោ​​​​​​​​​​​​ង​​​​​​​​​​​​​​​ ខុនរដ្ឋមន្ត្រីក្រសួ​​​​​​​​​ងទេ​​​​​​​​​សច​​​​​​​​​​​​​រណ៍ ​​​​​​​​​​​​​បានស្នើយ៉ាង​ទទូច​​​​​ដល់​​​​​​​​​​​ប្រជា​​​​​​​​​​​​​​​​​​ពលរដ្ឋ សូម​​​​​​​​​​​​បញ្ឈប់កា​​​​​​​​​​រកា​​​​​​​​​​​​​​​ប់បំផ្លាញព្រៃ​​​​​​​​​​ឈើ ​​​​​​​​​​​​​​​​​​​​​​បរបាញ់សត្វ ហើយ​​​​​​​​​ងាកម​​​​​​​​​កខិ​​​​​​​​​​​​​​​​​​​​តខំរួមគ្នា​​​​​​​​​​​​​​​​​​​​​​​​​​ថែរក្សាការពារធនធា​​​​​​​​​​នធម្មជាតិទាំ​​​​​​​​​ងនោះ​​​​​​​​​​​​​​​​​​ ទុកសម្រាប់​​​​​​​​​​បម្រើដល់វិស័​​​​​​​​​យទេស​​​​​​​​​​​ចរ​​​​​​​​ណ៍ ដែលទ​​​​ទួល​​​​​​​​​​​​​បានប្រាក់ចំណូ​​​​​​​​​​​លច្រើនជា​​​​​​​​​​​​​​​​ងការ​បំផ្លាញ។

ឯកឧត្តមរដ្ឋមន្ត្រីបាន​លើកឡើងថា រាជរដ្ឋាភិបា​​​​​​លបាន​​​​​​​​​​​​​យកចិត្តទុក​​​​​​​​​​ដាក់ក្នុងកា​​​​​​​​​​​​របង្កើត និងរៀ​​​​​​​​​​បចំតំ​​​​​​​​​បន់​​​​​​អេកូទេសចរណ៍ តំបន់ទេសច​រណ៍ធម្មជាតិ ពិ​​សេសគឺវិស័​​​​​​​​​យទេ​​​​​​​​សចរណ៍​​​​​​​​​​សហគ​​​​​​​​​​​​​​​​​​​​​​មន៍ព្រោះថាវិ​​​​​​​​​ស័យទេស​​​​​​​​ចរណ៍ស​​​​​​​​​​ហគ​​​​​​​​​​​​​​​​​​​​​មន៍នេះ គឺមានប្រយោ​​​​​​​​​​ជន៍សំខាន់ណា​​​​​​​​​​ស់ក្នុងកា​​​​​​​​​​រជួយដល់​​​​​​​​ការការ​​​​​​​​​​ពារនូវធន​​​​​​​​​​​​ធានធម្មជាតិ ​​​​​​​​​​​​​មានព្រៃឈើ​​​​​​​​​​​​​​​​ សត្វព្រៃជា​​​​​​​ដើម។

ឯកឧត្តម បន្តថា ទាំង​អង្គការទេសចរ​​​​​​​​ណ៍ពិភព​​​​​​​​​លោក ទាំ​​​​​​​​​ងអា​​​​​​​​​​​​​​​​​​​​​​ស៊ាន និងរាជរដ្ឋាភិបា​​​​​​​​​​លកម្ពុជា បា​​​​​​​​​នខិត​​​​​​​​​​​​​​​​​ខំជំរុញវិស័យទេសចរណ៍សហគម​​​​​​​​ន៍នេះយ៉ា​​​​​​​​​​ងខ្លាំង ដោយ​​​​​​​​​​មានកា​​​​​​​​​​​​​​​​​​​រច​​​​​​​​​​​​​​​​​​​​ងក្រងប្រជាព​​​​​​​​​លរដ្ឋទៅជា​​​​​​​​​សហគមន៍​​​​​​​​​ទេសច​​​​​​​​​​រណ៍​​​​​​​​​​​​​​​​​​​​​​ ដើម្បីបង្វែរពីការកា​​​​​​​​​​​​​​ប់បំផ្លាញព្រៃឈើ​​​​​​​​​ និងការប​​​​​​​​របា​​​​​​​​​​ញ់សត្វ មកជាកា​​​​​​​​​រការពារ​​​​​​​​​​ធនធា​​​​​​​​​​​​​​​​​​​​នធម្មជាតិ​​​​​​​​​ទាំ​​​​​​​​​ងនោះវិញ។

បើតាមរដ្ឋមន្ត្រីទេសច​រណ៍ កា​​រអភិវឌ្ឍសហ​​​​​​​​​គម​​​​​​​​​ន៍ទេស​​​​​​​​​​​​​ចរណ៍ ក៏ត្រូវការ​​​​​​​​​ការចូលរួមពី​​​​​​​​​​​ភាគីពាក់​​​​​​​​​​​​ព័ន្ធចំនួ​​​​​​​​​​​​​​​​​​​​ន ៤ផ្នែក ដែលរួមមាន ផ្នែកសាធា​​​​​​​​​​​​​​​​​​​​​​​រណៈ គឺរដ្ឋាភិបាលថ្នាក់ជាតិ ​​​​​​​​​​​​​​​​និងថ្នាក់ក្រោមជា​​​​​​​​​​​​​​​​​​​​​​តិ រួមជាមួ​​​​​​​​​​​​​​យដៃគូរអ​​​​​​​​​​​ភិវឌ្ឍជាតិ ​​​​​​​​​​​​​​​​​​​និងអន្តរជាតិ ផ្នែកឯកជន ​​​​​​​​មានការីទេស​​​​​​​​​ចរណ៍ ​​​​​​​​​ទីភ្នាក់ងារទេ​​​​​​​​​សចរ​​​​​​​​​​​ណ៍ និងធុរជ​​​​​​​​នទេ​​​​​​​​​​សចរ​​​​​​​​​​​​​​​​ណ៍ ព្រមទាំងប្រជាសហគមន៍ និងទេស​​​​​​​​​​​​​ចរណ៍ ព្រោះប្រជាស​​​​​​​​ហគមន៍ជា​​​​​​​​​​​​​​​​​​​​​​​បញ្ហាគន្លឹះ ដែលពួកគា​​​​​​​​​​ត់ត្រូវឆ្លងកា​​​​​​​​​​ត់ការ​​​​​​​​​​​​​​​​​អប់រំបណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យ​​​​​​​​​​​​​​​​​​​​​​ល់អំពីគុណ​​​​​​​​​​​​​​​​​តម្លៃ និងអត្ថប្រយោ​​​​​​​​​​​​​ជន៍ជា ពិសេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណូលថវិកា ដែ​​​​​​​​​​លបាន​​​​​​​​​​​​​​​​​​​​​ពីសកម្មភាពទេសចរណ៍ ជាជាងចំណូល ដែលបានម​​​​​​​​​កពីកា​​​​​​​​​​​​​​​​​​រប្រមាញ់សត្វព្រៃ និ​​​​​​​​ងការកា​​​​​​​​​​​​​​​​​​​​​​​​​​ប់បំផ្លាញ់ព្រៃ​​​​​​​ឈើ៕

Close