ព័ត៌មានជាតិ

នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនមនុស្សប្រាំនាក់ រកឃើញសារធាតុញៀនជាង២គីឡូក្រាម

មណ្ឌលគិរី: នគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូនឆ្លងដែន  រក្សាទុក គ្រឿងញៀន និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកទ្វារព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១៥នាទី ដោយមានការសហការយ៉ាងល្អពីម្ចាស់ទីតាំងការស៊ីណូ ធីជី ហ្គេនទីង (TG  Genting )នៃក្រុមហ៊ុន ឈ្មោះ មណ្ឌល ខេ សីមា (MONDUL K SELMA CO., LTD ) ។

ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី  និងលោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញរិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ; កម្លាំរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា ; កម្លាំងរបស់ការិយាល័យបច្ចេកទេស  ; កម្លាំងរបស់ការិយាល័អនុវត្តនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធិ  នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ។ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត
បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់និងសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ឈានដល់ការបង្គ្រាបករណី ដឹកជញ្ជូនឆ្លងដែន  រក្សាទុក គ្រឿងញៀន និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកទ្វារព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ។​

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ភេទប្រុសមានឈ្មោះដូចខាងក្រោម ៖
      👮‍♀️ជនដែលមានថ្នាំញៀនជាប់ខ្លួនមាន ២ នាក់ ៖
១/ ឈ្មោះ​ ឌីញ វ៉ាន់ជាវ (DINH VAN TRIEU ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាមមុខរបប មិនពិតប្រាកដ
– ទីកន្លែងកំណេីត ឃុំគីមដុង ស្រុកចាងឌិញ ខេត្តឡាងសឺន
– ទីលំនៅបច្ចុប្បន្ន ភូមិ៥ ឃុំថុងញិត ស្រុកប៊ូដាំង ខេត្តប៊ិញភឿ
បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
២/ ឈ្មោះ​ ឡេ ស៊ីលិញ (LE SY LINH ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបប មិនពិតប្រាកដ
-ទីកន្លែងកំណេីត សង្កាត់វ៉ាន់ខេ ខ័ណ្ឌ ម៉េលិគ រាជធានីហាណូយ
-ទីលំនៅបច្ចុប្បន្ន ភូមិទី២ សង្កាត់ម៉េលិញ ក្រុងឡឹមហា ខេត្តឡឹមដុងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
       👮‍♀️ ជនដែលត្រូវហៅមកដើម្បីសួរនាំមាន ៣ នាក់ ៖
៣/.​ឈ្មោះ ជិន ឌឹកទន់ (TRAN DUCTUAN) អាយុ៣៣ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម
-ទីកន្លែងកំណេីត ឃុំធូយហា ក្រុងថៃធូយ ខេត្តថៃមិញ
-ទីលំនៅបច្ចុប្បន្ន ឃុំទៀនហ៊ឹង ក្រុងដុងស្វាយ ខេត្តប៊ិញភឿក
៤/.ឈ្មោះ​ ហ័ង ហ្វានជុងឌឹក (HOANG PAAN TRUNG DUC) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
-ទីកន្លែងកំណេីត សង្កាត់យានដុង ក្រុងយានចូវ ខេត្តង៉េអាន
-ទីលំនៅបច្ចុប្បន្ន សង្កាត់ទិនទៀន ក្រុងដុងភូ ខេត្តប៊ិញភឿក
៥/.ឈ្មោះ​ ង្វៀន ជិនអាន់តាយ (NGU YEN TRAN ANH TAI) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម
-ទីកន្លែងកំណេីត សង្កាត់យូវថាញ់ ក្រុងយូវធូយ ខេត្តណាំឌិញ
-ទីលំនៅបច្ចុប្បន្ន សង្កាត់ទិនដុង ក្រុងដុងស្វាយ ខេត្តប៊ិញភឿក
👮‍♀️🔎💊ការចាប់យកសម្ភារៈវត្ថុតាងបានរួមមាន៖
១-សារធាតុញៀនកេតាមីនចំនួន​ ៣ កញ្ចប់ (២កញ្ចប់ធំ ១កញ្ចប់ធំល្មម ) ទម្ងន់ ១៨៣២.០៩ក្រាម សាច់ថ្នាំសុទ ។
២-សារធាតុញៀន អុិចស្តាស៉ី (MDMA) ចំនួន​ ៦០ កញ្ចប់ ទម្ងន់ (៥៤៤.៣៨ ក្រាម សាច់ថ្នាំសុទ្ធ )។
👉សរុបទាំងអស់ទម្ងន់ ២៣៧៦.៤៧ ក្រាមសាច់ថ្នាំសុទ ។
៣-លិខិតឆ្លងដែន​ ចំនួន ១ ក្បាល
៤-អត្តសញ្ញាណប័ណ្ណសញ្ញាតិវៀតណាមចំនួន​ ០២សន្លឹក
៥-ទូរស័ព្ទចំនួន​ ២ គឿង
៦-លោហៈធាតុពណ៌ស​ខ្សែរករ​ ១ខ្សែរ
៧-ខ្សែរនាឡិការ​ ១ខ្សែរ
៨-កាតគណៈនេយ្យ ធានាគា (VISA CARD)  ចំនួន៣សន្លឹក
៩-លោហៈធាតុពណ៌លឿង​ក្រវិល​ ៣គ្រាប់
១០-នាឡិកាដៃចំនួន​ ១គ្រឿង​
១១-ខ្សែដៃអង្កាំ​ ១ខ្សែរ
១២-ស៉ីមកាតមិតហ្វូនចំនួន​  ១
១៣-បាសចំនួន​ ១គ្រឿង
១៤-ប្រាក់វៀតណាមចំនួន​ ៤៦៧ ០០០ ដុង
១៥-ប្រាក់ឡាវ​ ចំនួន​ ២សន្លឹក
១៦-ប្រាក់ចិន ចំនួន​ ១សន្លឹក
១៧-លោហៈធាតុពណ៌សចញ្ចៀន​ ២វង់

ករណីនេះ ជនសង្ស័យ និងសម្ភារៈវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកកែវសីមា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

Close