ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ប្រាប់​ចៅហ្វាយខេត្ត​ជាប់មាត់​សមុទ្រ ឲ្យ​ទប់ស្កាត់​បន្ទាន់ ការរំលោភ​កាន់កាប់​ដី​ព្រៃកោងកាង​

ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​១៩ វិច្ឆិកា បានប្រកាស់​ប្រាប់​ចៅហ្វាយខេត្ត​ចំនួន​៤ ដែល​នៅជាប់​មាត់សមុទ្រ មាន​ខេត្ត ៖ ព្រះសីហនុ , កោះកុង , កំពត និង​កែប ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ រាល់​សកម្មភាព​រំលោភ​បំពាន​កាន់កាប់​ដី​ព្រៃកោងកាង ។​

​លោក វេ​ង សាខុន បានលើកឡើង​នៅក្នុង​លិខិត​មួយ​ថា ឥឡូវនេះ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង កំពុង​មានការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ធ្វើ​លំនៅឋាន ការ​ហ៊ុម​ព័ន្ធ​ដី​ព្រៃកោងកាង​ទុកជា​កម្មសិទ្ធិ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ។ ដូច្នេះ ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព នៃ​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅឋាន ការហ៊ុមព័ទ្ធ​ដី​ព្រៃកោងកាង​ទុកជា​កម្មសិទ្ធិ និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្នើ​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត យកចិត្តទុកដាក់​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​នីមួយៗ ក្នុងនាម​ជា​អាជ្ញាធរ​គ្រប់គ្រង​ដី​រដ្ឋ ។​

​ជាមួយគ្នា​រដ្ឋមន្ត្រី​រួប​នេះ​ក៍បាន​លើក​មក​បញ្ជាក់​ផងដែរ​ថា តាមច្បាប់​ស្ដីពី​ជលផល ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង មាន​តួនាទី​យ៉ាងសំខាន់​ណាស់​ក្នុង​វិស័យ​ជលផល ៕ PLK

Tags
Close