ព័ត៌មានជាតិ

ផ្ទុះរឿងរត់ការយកដំណែងអធិការស្រុកអង្គរបុរី កំពុងអង្រួនបេះដូងរាស្រ្ត និងប្រធានក្រុមប្រឹក្សា

តាកែវ- រឿងរ៉ាវ លោក នូន បុិន អធិការងស្រុកអង្គរបុរីដែលពោរពេញទៅដោយរឿងអាស្រូវហើយរត់ការចង់បានដំណែងជាអធិការស្រុកកំពុងជាប្រធានបទដ៏កក្រើកសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកមួយនេះ ដែលពួកគាត់ធ្លាប់រងគ្រោះ ឬហៅថាចាញ់បោកអធិការរងរូបនោះតែម្តង។

ពលរដ្ឋបានលើកឡើងថា តើថ្នាក់លើរកមនុស្សមួយប្រទេសមកធ្វើជាអធិការស្រុកអង្គរបុរីមិនបាន ឬយ៉ាងណា? ព្រោះពួកគាត់បានឮដំណឹងថា ថ្នាក់លើចង់លើកលោក នូន បុិន ហៅសាង ដែលសម្បូររឿងអាស្រូវ និងជាបុគ្កលអសមត្ថភាពឲ្យ​មកធ្វើជាអធិការស្រុកអង្គរបូរីទៅវិញ។

យ៉ាងណាក៏ដោយ ពលរដ្ឋ​ស្នើ​ដល់ថ្នាក់ដឹកនាំខាងលើមេត្តាស្ទង់មតិថ្នាក់មូលដ្ឋានផង ជាពិសេសស៊ើបអង្កេតការងារកន្លងមករបស់លោក នួន បុិន ហៅសាង នេះ ផងថា មានបញ្ហាអ្វីខ្លះជាមួយរាស្រ្ត ?

ពាក់ពន្ធ័ករណីខាងលើនេះ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីបានថ្លែងថា លោកមិនបានដឹងទេថាលោក នួន បុិន រត់ការធ្វើអធិស្រុកនោះឡើយ ព្រោះពុំមែនជាខ្សែរបណ្តោយរបស់លោក តែរឿងអាស្រូវរបស់គាត់គឺលោកដឹងតាមពាក្យចចាមអារាមប៉ុណ្ណោះ ហើយ​សម្រាប់ការតែងតាំងណាមួយ គឺជារឿងរបស់ថ្នាក់លើ។

ចំណែកលោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបុរីបានថ្លែងថា លោករស់នៅជាមួយពលរដ្ឋផ្ទាល់លោកដឹងពីសុខទុក្ខរបស់ពួកគាត់ ហើយលោកក៏ដឹងដែរថា លោក នួន បុិន ហៅសាង គឺពិតជាធ្លាប់មានរឿងអាស្រូវជាមួយពលរដ្ឋរបស់លោកមែន។ លោកថា រឿងលើកឲ្យ​លោក នួន បុិន ធ្វើជាអធិការស្រុកអង្គរបុរី គឺជារឿងរបស់ថ្នាក់លើព្រោះលោកមិនមែនជាអ្នកស្នើឡើងនោះទេ។

គួរំលឹកថា កន្លងមក​លោក នួន ប៉ិន ត្រូវ​បានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរបូរីមានការថ្នាំងថ្នាក់ជា​ខ្លាំង ដោយថា លោកគឺជាមន្ត្រីនគរបាលដែលអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ចខ្លួន ជាមនុស្ស​ញៀនស្រា រហូត​ដល់ធ្វើឲ្យ​បាត់កាំភ្លើងអង្គភាពថែមទៀត។ ឯរឿង​មួយ​ទៀតនោះ គឺប្រពន្ធលោក នួន បុិន បានបោកលុយតុងទីនជាង២០០លានរៀល ហើយរត់ទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈថែមទៀត ព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ៕

Close