ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»

កែប៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍។ បើតាមការថ្លែងបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការថ្លែងបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ «មាសបៃតង» នេះ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត។

ជាមួយគ្នានេះ ធានាបាននូវការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន។ បើតាមការបន្តទៀត សម្ដេចធិបតី។

សម្ដេចធិបតី បន្ថែមថា ក្នុងផងដែរធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

នាឱកាសនោះ សម្តេច នាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើន របស់វិស័យទេសចរណ៍ មានដូចជា៖
១-វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង, ២-ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗ ទៀតមានការរីកចម្រើនផងដែរ, ៣-វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋាន គោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី។

DCIM100MEDIADJI_0095.JPG

ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរ ឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់។ បើតាមការគូសបញ្ជាក់ សម្ដេចធិបតី ថា ការកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោ បាយរបស់រាជរដ្ឋាភិបាល៕

Close