ព័ត៌មានជាតិ

ឧកញ៉ាម៉ុង ឬទ្ធី! ១៥ឆ្នាំទៀតកម្ពុជាអាចនឹងលែងមានតម្រូវការនាំចូលជ្រូករស់ យន្តការសមស្របបច្ចុប្បន្នរដ្ឋគួរដាក់ឲ្យមានការប្រកួតដេញថ្លៃ ដើម្បីបង្កើនចំណូលថាវិកាជាតិ ផ្តល់យុត្តិធម៌ទាំងអស់គ្នា

ភ្នំពេញ ៖ ឆ្លេីយតបទៅនឹងការខមិនរបស់ប្រជាពលរដ្ឋម្នាក់ដែលបានខមិនក្នុងហ្វេសប៊ុករបស់ ឧកញ៉ា ម៉ុង ឬទ្ធី  ឈ្មោះ Nary Khorn បានសួរថា ប៉ុន្មានឆ្នាំទៀតទេីប កម្ពុជាឈប់នាំជ្រូកចូលពីខាងក្រៅលោកពូ? ជាការឆ្លេីយតប លោកឧកញ៉ា ម៉ុង ឬទ្ធី ថា “បេីរួបរួមគ្នាចិញ្ចឹមមិនតិចជាង ១៥ឆ្នាំ ទៀត ទេីបយេីងអាចនឹងលែងមានតម្រូវការនាំចូល” ។ 

ប្រសិនដូចអ្វីដែលលោកឧកញ៉ាបានលេីកឡេីងមែននោះ តេីរដ្ឋគួរការពារអ្នកចិញ្ចឹមក្នុងស្រុក ដោយរបៀបណា? ដេីម្បីអាចប្រកួតប្រជែងតម្លៃជាមួយជ្រូកនាំចូល ហេីយអាចអោយប្រទេសជាតិបានទទួលផលប្រយោជន៍ពីការនាំចូលនេះផង ជាពិសេសធ្វេីអោយប្រជាជនកម្ពុជា ដែលជាអ្នកទទួលទានសាច់ជ្រូកជាង ១០លាននាក់ ទទួលបាននូវតម្លៃសមរម្យ  ? 

ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប  និងជាអ្នកទទួលទានសាច់ជ្រូកផងដែរ ខ្ញុំយល់ឃេីញថា ៖ គួរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយក្រសួងកសិកម្ម រៀបចំឲ្យមានការដេញថ្លៃគោលការណ៍នាំចូលជ្រូករស់ ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុក ល្អជាជាងអោយក្រុមហ៊ុនបក្ខពួកមួយក្តាប់តូច ធ្វេីតាមអំពេីចិត្ត លក់តម្លេីងថ្លៃស្រេចនឹងចិត្តផង ។

តេីការដាក់ឲ្យដេញថ្លៃនេះ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះទៅ ? 

ការដាក់ដេញឲ្យថ្លៃ នឹងផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមនេះ ៖

– រដ្ឋនឹងជ្រេីសរេីសបានក្រុមហ៊ុនល្អៗ  សម្រាប់នាំចូលដោយមានការទទួលខុសត្រូវខ្ពស់ សត្វមានសុខភាពល្អ មានលិខិតបញ្ជាក់សុខភាពត្រឹមត្រូវ តាមបទដ្ឋានច្បាប់នៃកិច្ចសន្យា  ។ 

– តម្លៃលក់សាច់ជ្រូកលើទីផ្សារគឺសមរម្យ ព្រោះនឹងមានការត្រួតពិនិត្យ ដោយម៉ត់ចត់ពីគណៈកម្មការដេញថ្លៃ។ 

– រដ្ឋនឹងទទួលបានចំណូលមិនមែនសារពេីរពន្ធបន្ថែម រាប់លានដុល្លារក្នុង១ឆ្នាំៗពីការដេញថ្លៃ  ។ 

– បង្កេីនចំណាយខ្ពស់ដល់អ្នកនាំចូល ផ្តល់ឱកាសដល់កសិករក្នុងស្រុក ឲ្យមានការប្រកួតប្រជែង  ។ 

– អ្នកទទួលទានជាង១០លាននាក់ អាចរួចផុតពីការហូបសាច់ជ្រូកក្នុងតម្លៃខ្ពស់ ដោយអាចសន្សំថវិកាប្រជាជនជិត ១០០លានដុល្លារក្នុងមួយឆ្នាំៗ  ។ 

ប្រសិនបេីជៀសមិនផុតពីការនាំចូលដូចពេលបច្ចុប្បន្ន រដ្ឋគួររៀបចំដាក់ឲ្យមានការប្រគួតប្រជែងដេញថ្លៃ ដោយយុត្តិធម៌ទាំងអស់គ្នា ដែលធ្វើឲ្យរដ្ឋអាចបង្កើនប្រាក់ចំណូលជាតិ ហើយទាំងអ្នកទទួលទាន ទាំងអ្នកចិញ្ចឹមក្នុងស្រុក និងក្រុមហ៊ុននាំចូល ក៏ទទួលបានអត្ថប្រយោជន៍ដូចៗគ្នាដែរ៕

Close