ព័ត៌មានជាតិ

ចាប់ខ្លួន​លោកជំទាវ​ឧកញ៉ា​បណ្ឌិត​បោក​ម្នាក់ ករណី​ចេញ​សែក​ស្អុយ​ក្នុង​សំណុំរឿង​ដីធ្លី​

​សៀមរាប​៖ សមត្ថកិច្ច​ខេត្តសៀមរាប នា​ថ្ងៃទី​០៨​វិច្ឆិកា ឆ្នាំ ២០១៨ នេះ បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ជំទាវ​ឧកញ៉ា​បណ្ឌិត លី អ៊ុំ​អេង តាម​ដីកា​របស់​តុលាការ​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​ចេញ​មូល​ទា​នប​ត្រ​(​សែក​) គ្មាន​សាច់ប្រាក់ ក្នុង​ជំនួញ​ដី​ធ្លឺ ។​

​ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា លោកជំទាវ​ឧកញ៉ា​បណ្ឌិត រូបនេះ​កន្លងទៅ​ធ្លាប់បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​ការតវ៉ា​ជាច្រើន​ករណី ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដោយសារតែ​ការប្រើ​វិធី​រំលោភបំពាន​ដែល​គេ​ដឹងថា ពេលខ្លះ​ប្រើ​វិធី​បោក​បញ្ឆោត​តាមរយៈ​ការផ្ដល់​សែក​ស្អុយ​ដូចដែល​យើង​បានឃើញ ហើយ​ខ្លះទៀត​ក៍បាន​រំលោភ​យក​ដី​តាមរបៀប​ឆៅៗ​តែម្ដង ។ ពេលនេះ​ទំនងជា​ខ្សែក​ឋា​ចុះខ្សោយ​ហើយ​ទើប​រហូត​ធ្លាក់​រហូតដល់​មានការ​ចាប់ខ្លួន​ដូច្នេះ ៕plk

Tags
Close