ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណៈឥស្សរជន២៣រូប ជាប់ឆ្នោតជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្ស

គណបក្សប្រជាជនកម្ពុជា បានបន្តធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅវិមាន៧មករា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នៅព្រឹកថ្ងៃទី១០ធ្នូនេះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតគាំទ្រឥស្សរជន២៣រូប ជាប់ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ ម្សិលមិញ គណបក្សប្រជាជនកម្ពុជា សម្រេចបោះឆ្នោតបញ្ចូលសមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស ដែលធ្វើឱ្យចំនួនសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា កើនឡើងសរុប ១៣១២រូប។


Close