ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធ១ប្រភេទនេះដល់ពលរដ្ឋខ្មែររយៈពេល២ឆ្នាំ

ពន្ធលើតម្លៃបន្ថែម( VAT) គឺជាប្រភេទពន្ធប្រយោលដែលរដ្ឋដកហូតប្រយោលពីអ្នកប្រើប្រាស់តាមរយៈអ្នកផ្គត់ផ្គង់ក្នុងបុគ្គលជាប់អាករ ហើយពន្ធអាករលើតម្លៃបន្ថែមត្រូវបានកំណត់អត្រាពន្ធ ១០% ។

បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថារាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធតម្លៃបន្ថែមទំនិញអាហារជាមូលដ្ឋានរបស់ប្រជាពលរដ្ឋសម្រាប់រយៈពេល២ឆ្នាំដើម្បីជួយសម្រួលជីវិតភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ពន្ធតម្លៃបន្ថែមទំនិញអាហារជាមូលដ្ឋានដែលរាជរដ្ឋាភិបាលសម្រេចលើកលែងរយៈពេល២នេះ សំដៅដល់បណ្ដាលមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមានដូចជា៖

១. សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោក ក្រនៅ ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ។
៣. ត្រីទឹកសាបនិងត្រឹទឹកប្រៃ រួមទាំង បង្កង បង្កា កំពឹស និងសិប្បិជាតិគ្រប់ប្រភេទទោះបីមានក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ។
៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្កគ្រាប់។
៥. អំបិលគ្រប់ប្រភេទ។
៦. ទឹកត្រីទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

ការលើកលែងពន្ធតម្លៃបន្ថែមទំនិញអាហារជាមូលដ្ឋានរបស់ប្រជាពលរដ្ឋសម្រាប់រយៈពេល២ឆ្នាំដើម្បីជួយសម្រួលជីវិតភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ធ្នូឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរ ពន្ធតម្លៃបន្ថែ( VAT) គឺគេគិតពេលនៅបងប្អូនទិញទំនិញតាមបណ្ដាហាងនិងផ្សារនានាដែលមានជាប់ពន្ធតម្លៃបន្ថែម។ ពន្ធលើតម្លៃបន្ថែមគឺគេគិតចំនួន១០%នៃតម្លៃទំនិញសរុប។ ឧទាហរណ៍សៀវភៅមួយក្បាលតម្លៃ៤,០០០០រៀល តែជាប់ពន្ធតម្លៃបន្ថែម១០% នោះ បើអ្នកទិញសៀវភៅមួយក្បាលនោះអ្នកត្រូវបង់សរុប៤៤,០០០រៀល៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Close