អន្តរជាតិ

សង្ស័យទុរេន​​​រត់​​ពន្ធ​ពី​កកម្ពុជា ត្រូវ​បា​​ន​មន្ត្រីគយថៃឃាត់រឹបអូសនៅខេត្តស្រះកែវ

ក្នុង​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​​ដែល​មន្ត្រី​គយ​ថៃ​បាន​ចាប់​រថយន្ត​ដឹក​ទុរេន​មួយ​គ្រឿង​ មាន​ផ្ទុក​ផ្លែ​ទុរេន​ក្នុង​បរិមាណ​ដ៏ច្រើន​ ហើយត្រូវបានគេ​ចោទប្រកាន់​ថាបាន​រត់​ពន្ធ​ពី​កម្ពុជា​ ចូលក្នុងប្រទេសថៃដោយខុសច្បាប់។​​

មន្ត្រី​គយ​ថៃ​បាន​រឹបអូស​ទុរេន​ចំនួន ៨​,​៤​តោន​ដែលគេ​សង្ស័យ​ថាត្រូវ​បាន​រត់​ពន្ធ​ពី​កម្ពុជា​ ​ដើម្បី​លក់​ក្នុង​ប្រទេស​ថៃ​ ដោយដឹកតាមរថយន្តនៅ​ស្រុក​វ៉ាង​សុ​ម​ប៊ូ​ន​(​Wan​g​ ​So​m​boon​)​ខេត្ត​ស្រះ​កែវ​កាលពី​ថ្ងៃសុក្រ​។​​

មន្ត្រី​ដែល​ល្បាត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅមុខ​មន្ទីរពេទ្យ​ ​Wan​g​ ​So​m​boon​ ​មាន​ការសង្ស័យ​លើ​រថយន្ត​ដឹកទំនិញ​កង់​ប្រាំមួយ​ខណៈ​ដែល​រថយន្ត​នោះ​មកដល់​​​ហើយ​ត្រូវ​បាន​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​។​ ​ពួកគេ​បាន​រក​ឃើញ​ផ្លែ​ទុរេន​ដែល​មាន​តម្លៃ​ប្រហែល​ ​១​,​១​៧​ ​លាន​បាត​។​​

អ្នក​បើកបរ​​​រថយន្ត​ដឹកដឹកទំនិញគ្មានឯកសារ​បញ្ជាក់​ពី​ប្រភព​ដើម​នៃ​ផ្លែឈើ​ទេ​ ​ដូច្នេះ​អ្នក​បើកបរ​អាច​នឹង​ប្រឈម​ការចោទប្រកាន់​ទោស​ ​ហើយ​ទុរេន​ត្រូវ​បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​គយ​ក្នុងស្រុក​អារញ្ញ​ប្រា​ថេ​ត​(​Ar​any​a​p​rat​h​e​t​ )​៕Thai​ ​P​BS ​World​/KhmerTimes

Close