ព័ត៌មានជាតិ

អ្នកភ្នំពេញខ្វះខាតស្បៀង ពេលLockdown ឈប់ព្រួយបារម្ភ ​ត្រូវទាក់ទងទៅ (គ.ប.ខ.) តាមប្រព័ន្ឋសង្គមតេឡេក្រាម https://t.me/foodsupport

យោងតាមការចុះផ្សាយ ពីក្រសួង សាធារណការ និងដឹកជញ្ជូន ប្រសិនបងប្អូនកំពុងជួបប្រទះនូវបញ្ហាខ្វះខាត​នូវស្បៀង អាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេល នៃការបិទខ្ទប់នេះ សូមបងប្អូនជូនដំណឹង មកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈគ្រុបតេឡេក្រាម «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)»។ នេះបើយោងតាម ព័ត៌មានថ្មីដែល ទើបទទួលបាន នៅយប់ថ្ងៃទី១៨មេសានេះ។

ប៉ុន្តែមុននឹងទទួលបានអំណោយនេះ សួមប្រជាពលរដ្ឋបញ្ជាក់ អោយបានច្បាស់លាស់អំពី ចំនួនគ្រួសារ និងសមាជិកគ្រួសារ (សូមភ្ជាប់ទាំងរូបថតផងដែរ) ទីតាំងស្នាក់នៅ(ផ្ទះ ផ្លូវ សង្កាត់ ខ័ណ្ឌ) និងលេខទំនាក់ទំនងភ្ជាប់មកជាមួយ។

ប្រជាពលរដ្ឋកំពុងត្រូវ ការជំនួយជាចាំបាច់ ឬបន្ទាន់ ចុចចូលក្នុង link Group Telegram «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)​ https://t.me/foodsupport»។

សូមជំរាបថា ជំនួយជាបន្ទាន់នេះ សម្រាប់តែគ្រួសារក្រីក្រ និងជួបការលំបាក ពិតប្រាកដតែប៉ុណ្ណោះ៕

Close