អន្តរជាតិ
លោក ហ៊ុន សែន បង្ហើបថា មានមនុស្សចំនួន ១២ រូបទៀតដែលនឹងត្រូវដោះលែងពីពន្ធនាគារ
មានមនុស្សចំនួន ១២ នាក់ទៀត នឹងត្រូវដោះលែងចេញពីពន្ធនាគារនៅពេលខាងមុខនេះ ។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីជួបក្រុមកម្មករនៅព្រឹកមិញនេះ ឯស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ហ៊ុន សែនបានមានប្រសាសន៍ថា៖ “ប្រសិនបើប្រមុខរាជរដ្ឋភិបាលមានការសណ្តោសប្រណីណាមួយជូនទៅអ្នកដែលជាប់ ទោសទណ្ឌសូមកុំនិយាយពាក្យថានេះបានមកដោយសារតែការ គាបសង្កត់របស់បរទេសឲ្យសោះ ។ ខ្ញុំចង់ធ្វើការលើកលែងទោសទ្រង់ទ្រាយធំនៅ ពេលខាងមុខមិនមែនគ្រាន់តែមនុស្សប៉ុន្មាននាក់ទេ។ប៉ុន្តែខ្ញុំមានគោលដៅថារដូវបុណ្យភ្ជុំឬ រដូវបុណ្យអុំទូក និង រដូវបុណ្យឯករាជ្យនៅពេលខាងមុខ “។
“ឆ្នាំនេះយើងអាចដំណើរការលើកលែងទោសដល់ពលរដ្ឋដែលជាប់ពន្ធនាគារច្រើនដើម្បីអាចឲ្យពួកគេចេញមកធ្វើការកែប្រែខ្លួនជាថ្មីឡើងវិញ ។ ក៏ប៉ុន្តែសុំកុំឲ្យមានអ្នកបន្តនិយាយថាការដោះលែងនេះដោយសារតែការកៀបសង្កត់ពីបរទេសឲ្យសោះខ្ញុំស្អប់ ណាស់ “។
លោកនាយករដ្ឋមន្រ្តីបានបង្ហើបឲ្យដឹងទៀតថា រាជរដ្ឋាភិបាលមានគម្រោងលើកលែងទោសចំពោះមនុស្ស១២នាក់ជ្សេងទៀតដែលអ្នកទាំងអស់នោះបាន ធ្វើលិខិតសុំទោសរាជរដ្ឋាភិបាលរួចហើយ ។ ប៉ុន្តែប្រសិនជាមានអ្នកណាមួយនិយាយថា “ខ្ញុំត្រូវរងការគាបសង្កត់ពីអន្តរជាតិទើបដោះលែងនោះខ្ញុំនឹង រក្សាទុកអ្នកទាំងនោះនៅក្នុងេពន្ធនាគារបន្តទៀត ។ ដើម្បីទុកឲ្យអ្នកដែលជាប់ទោសនោះធ្វើការថ្កោលទោសចំពោះអ្នកដែលនិយាយថាបរទេសកៀប សង្កត់ កម្ពុជាទើបបានជាសម្ដេចហ៊ុនសែនដោះលែង៕