ព័ត៌មានជាតិ

ចោរ៤នាក់ជប់លៀងផឹកសុីផ្អើលភូមិ បន្ទាប់ពីតុលាការក្រុងភ្នំពេញ សម្រេចដោះលែង

ប្រជា​​​ពលរដ្ឋភ្ញាក់ផ្អើល​​​​​​​​​​នៅពេល​​​​​​​​​​ដែ​​​​​​​​​​លឃើញក្រុមចោ​​​​​​​​រប្លន់៤នា​​​​​​​​​​ក់ក្នុងចំណោ​​​​​​​​ម៥​​​​​​​​​​​​​​​​​​​​​​​​​​​នាក់ ដែល​​​​​​​​អធិកា​​​​​​​​​រខណ្ឌដង្កោទើ​ប​​​​​​​​​​​​​​​​​​​​តែចាប់បញ្ជូនទៅ​​​​​​​​​ឲ្យតុលា​​​​​​​​​​ការឲ្យដាក់គុ​​​​​​​​​កបា​​​​​​​​​​​ន១​​​​​​​​​​​​ខែ៨ថ្ងៃសោះ ​​​​​​​​​​​ស្រាប់​​​​​​​​​តែចេញ​​​​​​​​​មក​​​​​​​​​​វិញជ​​​​​​​​​ប់​​​​​​​​​​​​​​​​លៀងផឹក​​​​​​​​​​ស៊ីអប​​​​​​​អរ​​​​​​​​​​​​​​​​​​​​​ផ្អើល​​​​​​​​អ្នកស្រុក​។

ជនត្រូវចោ​ទជា​​​ចោរប្លន់ទាំង​​​​​​​​​៤នាក់ដែ​​​​​​​​លទើប​​​​​​​​​តែចេញ​​​​​​​​​ពីគុកជា​​​​​​​​​​​​​​​បណ្តោះអា​​​​​​​​​​​​​​​​សន្នកាល​​​​​​​​​​​​ពីថ្ងៃទី២៨ ​​​​​​​​​​​ខែមី​​​​​​​​​​នា ​​​ឆ្នាំ២០១៩ ទី១ឈ្មោះ ឃុន​ សៀកម៉ី ​​​​​​​ភេទប្រុស ​​​​​​​​​​​​​​​​​​​​​​​​អាយុ១៩ឆ្នាំ,ទី២ឈ្មោះ ​​​​​​​​​​អឿង ឈុ​​​​​​​​​​នលី ភេ​​​​​​​​​​​​ទប្រុស អា​​​​​​​​​​​​​​​​​​​យុ ២៨ឆ្នាំ​​​​​​​​​​​​​,ទី៣​​​​​​​​​​​ឈ្មោះ​​​​​​​​​ ​​​​​អឿង វីរ: ហៅ ចយ ភេទប្រុស ​អាយុ ២៤ឆ្នាំ​​ មុខរប​​​​​​​​​​​​​រ កម្មកររោ​​​​​​​​​​​​​​​​​​​​​​​​ងចក្រ និងទី៤​​​​​​​​​​ឈ្មោះ សុំ​​​​​​​​​ ពិសិ​​​​​​​​​​​​​​​​​​ដ្ឋ ហៅ ​​​​​​​​​ឈីត ​​​​​​​​​ភេ​​​​​​​​ទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​ មុនពិតប្រាកដ ​​​​​​​​ទីលំនៅ​​​​​​​​​​​​​​​​​​​ភូមិទឹកថ្លា ​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់ក្រាំង​​​​​​​​​​​​​​​​​​​​​​​​​ពង្រ ខណ្ឌដ​​​​​​​​​​​​​​​​​​​​​ង្កោ រាជ​​​​​​​​​ធានី​​​​​​​​​ភ្នំពេ​​​​​​​​​​​ញ។

សូមជម្រាប​ជូនថា​ ជនត្រូវចោ​​​​​​​​​ទទាំង​​​​​​​​ ៤នាក់ខា​​​​​​​​​​​​​​​​ងលើ និងម្នាក់ទៀ​​​​​​​​​​​​​​តឈ្មោះ ស្រេង​​​​​​​​​​​​​​​​​ ថុនា ហៅ ​​​​​​​​​​គុជ ភេ​​​​​​​​​​​ទប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​អាយុ ២០ឆ្នាំ មុខរបរជា​​​​​​​​ងជួសជុល​​​​​​​​រថយ​​​​​​​​​ន្ត ទីលំ​​​​​​​​​​នៅភូមិទួ​​​​​​​​​លសំ​​​​​​​​​​​​​​បូរ សង្កា​​​​​​​​​​​ត់ព្រៃវែង ខណ្ឌដង្កោ​ រាជធានីភ្នំពេ​​​​​​​​​ញ (​​​​​​​​​​​កំពុងជាប់គុក) ត្រូវបាន​កម្លាំងនគរ​​​​​​​​​​​បាលខណ្ឌដង្កោដឹ​​​​​​​​​កនាំដោ​​​​​​​​យលោ​​​​​​​​កវរសេ​​​​​​​​​នីយ៍ឯ​​​​​​​​​កជឹ​​​​​​​​​​​ម ស៊ីថា អធិ​​​​​​​​​​​​​​​​​​​​​​​​ការខណ្ឌឃាត់ខ្លួនក្នុង បទល្មើសជាក់ស្តែងវា​​​​​​​​យប្លន់យ​​​​​​​​​កម៉ូតូរបស់​​​​​​​​ប្រជា​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ នៅត្រង់ចំ​​​​​​​​​​​​​​ណុចមុខ​​​​​​​​សួន​​​​​​​​​​​​​​ឧស្សាហ៍ក​​​​​​​​​​​​​ឧស្សាហ៍កម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹ​​​​​​​​​​​​កថ្លា សង្កាត់​​​​​​​​​​​​​​​​​​​​​​​​​ក្រាំងពង្រ ខណ្ឌដង្កោ​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ កាល​​​​​​​​​ពីយប់​​​​​​​​​​​​​ថ្ងៃទី១៧ ​​​​​​​​​​​​​​​​​​​​​ខែកុម្ភៈ ឆ្នាំ២០១៩កន្លង​​​​​ទៅ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០​១៩លោក ហុង​​​​​​​​​​ សុគុណវឌ្ឍនា ​​​​​​​​​​​​​ចៅក្រម​​​​​​​​​​​​​​​​ស៊ើបសួរនៃសា​​​​​​​​​លាដំ​​​​​​​បូងរា​​​​​​​​ជធា​​​​​​​​​​​​​​​​​នីភ្នំពេ​​​​​​​​​ញ បា​​​​​​​​​​​​​​​​​​​​​​នចេញដីកាបង្គាប់ឲ្យឃុំខ្លួន​​​​​​​​​ពួកគេ​​​​​​​​​​​ជាបណ្តោះ​​​​​​​​​​​​​​​អាសន្ននៅពន្ធនា​គារព្រៃស​​​​ក្រោមប​​​​​​​​​ទចោ​​​​​​​​​​​​​​​​​ទ លួច​​​​​​​​​​​មានស្ថាន​​​​​​​​​​​ទម្ងន់​​​​​​​ទោស (ប្លន់)។

បន្ទាប់ពីឃុំខ្លួនបា​ន២៨ថ្ងៃនៅ​​​ពន្ធនា​​​​​​​​​គារ មាន​​​​​​​​​​​​​​​​ជនត្រូវចោទ៤នាក់ ដែ​លជាប់​​​​​គុកក្នុងសំ​​​​​​​​​​​​​​​​​​​​ណុំរឿង​​​​​​​​​​​​ឧក្រិដ្ឋ​​​​​​​​​​ជាមួ​​​​​​​យគ្នានេះ ត្រូវបានតុលា​ការដោះ​​​លែងឲ្យនៅ​​​​​​​​​​ក្រៅឃុំជា​​​​​​​​​​​​បណ្តោះអា​​​​​​​​ស​​​ន្នវិញ។

នគរបាលមូលដ្ឋាន​​បានបញ្ជាក់ថា ក្រុមជន​​​​​​​​​ត្រូវចោទ​​​​​​​​ជាចោ​​​​​​​​​​​​​​​​​រប្លន់ខា​​​​​​​​​ងលើគឺសុទ្ធតែ​ពាក់ព័ន្ធបទ​​​​​​​​​​​​​​​​​​​​​​ល្មើស​​​​​​​​​​​គ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​ញៀនយ៉ាងស​​​​​​​​​​​​​កម្មក្នុង​​​​​​​​​​​​​​​​​​​មូលដ្ឋាន។

ពាក់ព័ន្ធករណី​​​​​​​​​ដោះ​​​​​​​​​​​​​​លែងក្រុមចោ​​​​​​​​​រប្លន់ដែល​​​​​​​​​លោក​​​​​​​​​​​​​​ជាអ្នកដេញចា​​​​​​​​​​ប់ផ្ទាល់​​​​​​​​ដៃនេះ​​​ វរសេនីយ៍ឯក ជឹម​​​​​​​​​​ ស៊ីថា អ​​​​​​​​​​​​​​​​​​​​​ធិការនគរបាលខណ្ឌដង្កោ បានប្រាប់អ្នក​​​​​​​សារព័ត៌មា​​​​​​​នថា «​​​​​​​​​​​​​​​​​​​ទំរាំតែចាប់​​​​​​​​​​​​​​ពួកក្រុមចោរ​​​​​​​​​ប្លន់ខាងលើ​​​​​​​​នេះ​​​​​​​​​​​​​​​​បាន ត្រូវប្រើពេលយូរណាស់។ នគរបា​លតាម​​ទាំងយ​​​​​​​​​​​​​​ប់ទាំងថ្ងៃ។ កម្លាំងនគ​​​​​​​​របាលអត់បា​​​​​​​​​នដេកបា​​​​​​​​នពួនទេ​​​​​​​​​ មិនគួរតុលាការដោះលែងស្រួលៗបែបនឹងទេ ខ្ញុំក៏អ​ត់ដឹង​​ដែរ ព្រោះវាជា​​​​​​​​​​​​​​ឆន្ទានុសិទ្ធិរបស់​​​​​​​​តុលា​​​​​​ការ»៕

Close