ព័ត៌មានជាតិ

មេល្បែងធំប្រចាំក្រុងភ្នំពេញឈ្មោះ សម្បត្តិ គ័ង បើកទីតាំងហ្គេមបាញ់ត្រី ភ្នាល់បាល់ លក់ឆ្នោតរាប់រយកន្លែង លោកស្នងការ ស ថេត មិនហ៊ានបង្រ្កាប

ទំនាក់ទំនងការផ្សាយៈ ០៧១ ៧៨៨៨ ៣៤៥
ភភ្នំពេញថ្មីៗនេះ លោកស្នងការរាជធានីភ្នំពេញបានប្រកាសក្ដែងៗថា ត្រូវលុបបំបាត់អោយអស់ល្បែងស៊ីសងទាំង១២ខណ្ឌ ក្នុងក្រុង ភ្នំពេញ។ តែការប្រកាសរបស់លោក ស ថេត ត្រូវបានពលរដ្ឋមើលឃើញថា ហាក់សាបដូចទឹកទន្លេ ខណះ​ដែល ទីតាំងកត់កន្ទុយលេខ ហ្គេមបាញ់ត្រី និងភ្នាល់បាល់ រាប់រយកនែ្លងនៅទីក្រុងភំ្នពេញ កំពុងបន្តបើករកសុីជាចំហជាពិសេសណេតមានស្លាកអក្សរKបង្កប់វេបសាយភ្នាល់បាល់ ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លារ កំពុង​បើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើត បង្កឲ្យមានការសង្ស័យថា ការប្រកាសរបស់លោកស្នងការ ជាការគោះទឹកឲ្យត្រីរត់ចូលសំណាញ់។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងបនល្បែងទាំងនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងពពាក់ពពូនបែបអនាធិបតេយ្យ ជាពិសេសនៅវេលាយប់ ដែលពួគាត់សង្ស័យថាមានប្រើប្រាស់គ្រឿងញៀនផងដែរ តែអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានមិនដែលខ្វល់ចុះមកទប់ស្កាត់​ ឬបង្ក្រាបឡើយ ។

ប្រភពដដែល​បន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិ ភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ ? បើភូមិឃុំកើតមាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ រឿងអីមិនសំបូរករណីចោរកម្ម អំពើប្លន់ និងហិង្សានោះ ។

គួររំលឹកថា៖ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានប្ដេជ្ញានិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអភិបាលខណ្ឌ និងអធិការនគរបាលខណ្ឌ ទាំង១២ ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព៩ទាំងចំណុចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ផ្ទុយទៅអាជ្ញាធរមានសមត្ថកិច្ចមិនបានអើពើទប់ស្កាត់និងបង្ក្រាបឡើយ ដោយបណ្ដែតបណ្ដោយឲ្យមានល្បែងសុីសងដូចជាល្បែងអនឡាញ ក្រោមរូបភាពណេតមានស្លាកអក្សរ K កើតមានពេញទូទាំងក្រុងភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅ​ពេល​ថ្មីៗ​នេះ​លោក​ ស​ ថេត​ ស្នងការ​រាជធានី​ភ្នំពេញ​បានប្រកាសក្ដែងៗតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថា​ ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដាន តើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអ្នកអនុញ្ញាតអោយបើកវិញ?

ខ្ញុំសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងសហការជាមួយគ្នាដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។​ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!!!!!។

មហាជនរងចាំមើលថាតើ ល្បែងអនឡាញ ក្រោមរូបភាពណេតមានអក្សរK ភ្នាល់ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លារ ទីតាំងកត់ឆ្នោត ហ្គេមបាញ់ត្រី ដែលមានទាំងក្មេងៗទំនើងញៀនល្បែងញៀននិងគ្រឿងញៀនពេញទាំងក្រុងភ្នំពេញ របស់ លោក សម្បត្តិ គ័ង នេះ តើលោក ស ថេត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញហ៊ានចាត់វិធានការបែបណា លើកន្លែងខុសច្បាប់ទាំងនេះ?៕

Close