ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តក្រចេះ ចាប់ឈើខុសច្បាប់បានចំនួន៧ដុំ ក្នុងភូមិប៉ោចេក

នៅវេលាម៉ោង១៤,៣០នាទីថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តក្រចេះ ប្រចាំទិសស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរព័ត៌មាន និងសន្តិសុខ រួមនឹងកម្លាំងអាវុធហត្ថ ២នាក់ទៀត បានចុះប្រតិបត្តិការចាប់ឈើខុសច្បាប់បានមួយគំនរ ជាប្រភេទឈើសុក្រំ ស្តិតក្នងភូមិប៉ោចេក ឃុំគ្រូញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

លោក ម៉ក់ ពីយុត បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះ លោកបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបភ្លាមៗ ដោយរុករកឃើញឈើខុសច្បាប់ចំនួន៧ដុំ នៅចំណុចUTM(689391-1353013) ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ឈើទាំងនេះត្រូវបានឈ្មួញដឹកមកលាក់ទុកប្រុងលួចដឹកឆ្លងដែនទៅលក់នៅព្រំដែនវៀតណាម។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងអាវុធហត្ថ ដឹកយកទៅរក្សាទុកនៅក្នងស្នាក់សន្តិសុខ៧០៩ ជាបណ្តោះអាសន្ន ដើម្បរង់ចាំបទបញ្ជាក្នុងការបន្តនីតិវិធី៕

Close