អន្តរជាតិ

សហរដ្ឋអាមេរិក​គ្រោង​នឹងធ្វើ​ទំនើបកម្ម​លើ​អាវុធ​ធុន​ធ្ងន់​បំពាក់​លើ​នាវា​ពិឃាត​របស់ខ្លួន ដើម្បី​បំភ័យ​រុស្ស៊ី​

សារព័ត៌មាន Defense News បាន​ផ្សាយ​ថា ដោយ​ប្រឈម​ទៅនឹង​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​មិន​ធ្លាប់មាន​ពី​សំណាក់​រុស្ស៊ី និង​ចិន កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​កំពុង​បោះជំហាន​ទៅមុខ​ជាមួយ​ការធ្វើ​ទំនើបកម្ម​ដ៏​ធំធេង​ដល់​កង​នាវា​ពិឃាត​អា​ឡេ​បឺ​ក​ដ៏​ខ្លាំង​របស់ខ្លួន​។​
​សេវាកម្ម​នៃ​កងកម្លាំង​សហរដ្ឋអាមេរិក​គ្រោង​នឹង​ទិញ​នូវ​រ៉ា​ដា​ការពារ​មី​ស៊ី​ល SPY-6 និង​រ៉ា​ដា​ការពារ​មី​ស៊ី​ល​របស់​ក្រុមហ៊ុន​រ៉េ​ឌី​អន (Raytheon) ដើម្បី​ជំនួស​ឲ្យ​កាំរស្មី SPY-1D នៅលើ​នាវា​ពិឃាត Flight IIA ដែល​ស្ថិតក្នុង​ប្រភេទ​អា​ឡេ​បឺ​ក​។ នេះ​បើតាម​សារព័ត៌មាន Defense News​។ ការធ្វើ​ទំនើប​កម្មនេះ​នឹង​ជួយ​ពង្រឹង​ដល់​ចំណុច​ខ្វះខាត និង​ភាពជឿនលឿន​របស់​នាវា Flight IIA Burkes​។​

​ការធ្វើ​ទំនើបកម្ម​ដល់​គ្រាប់​មី​ស៊ី​ល​នៅលើ​នាវាចម្បាំង​បែបនេះ ទំនងជា​បង្ក​នូវ​ក្តី​ព្រួយបារម្ភ​អំពី​ការ​សាយភាយ​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បានទទួល​ស្គាល់​ថា ខ្លួន​កំពុងតែ​បន្តធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ SPY-6 ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិការ​ឆ្នាំ ២០២០​។​
​បន្ថែម​លើស​នេះ កងទ័ពជើងទឹក​មាន​បំណង​ធ្វើ​ទំនើបកម្ម​នូវ​នាវា DDGs ទាំងអស់​របស់ខ្លួន​ឲ្យ​ទៅជា​ប្រព័ន្ធ​នាវា Aegis Baseline 9 ឬ​មាន​សមត្ថភាព​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​ខ្ពស់ជាង​នេះ​ក្នុង​រយៈពេល ៤០​ឆ្នាំ​៕

Close