អន្តរជាតិ

ខ្លាំងអីចិន! ពេលនេះអាមេរិកយល់ព្រមលក់យន្តហោះប្រយុទ្ធទំនើបF16ជំនាន់ថ្មី៦០គ្រឿង ឲ្យកោះតៃវ៉ាន់

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថា ​ការ​លក់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​គឺ​ជា​«គោល​នយោបាយ​មួយ​របស់ហរដ្ឋអាមេរិកដែលថា ​ជាការ​ការ​ពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់​គឺ​ត្រឹម​ត្រូវ»។ ​

មន្ត្រី​រូប​នេះ​បន្ថែម​ថា៖ «ប្រទេស​ចិន​ធ្វើ​ការ​មមា​ញឹក​ក្នុង​ផ្លាស់​ប្តូរ​ស្ថាន​ភាព​បច្ចុប្បន្ន» ដែល​មាន​សន្តិភាព​និង​ស្ថិរភាព​យូរ​អង្វែង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ រួម​ទាំង​ការ​គំរាមរបស់​ចិន​ថា ​ចង់​ប្រើ​ប្រាស់​កង​កម្លាំង​ប្រឆាំង​កោះ​តៃវ៉ាន់។​

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​សារ​ព័ត៌មាន ​Bloomberg ​បាន​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ហើយបាន​រាយ​ការណ៍​ថា ​រដ្ឋបាល​លោក​ ត្រាំ​ ​បាន​ផ្តល់​ការ​យល់​ព្រម​យ៉ាង​តឹង​រ៉ឹង​ចំពោះ​សំណើ​របស់​កោះ​តៃវ៉ាន់​ក្នុង​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ ​F-16 ​ជាង​៦០​គ្រឿង។​ តៃវ៉ាន់​បាន​ដាក់​សំណើ​ផ្លូវការ​មួយ​កាល​ពី​ដើម​ខែ​នេះ។​

សហ​រដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​យោធា​ដ៏ធំ​បំផុត​របស់​កោះ​តៃវ៉ាន់។

អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស​អាមេរិកបាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «តាម​គោល​ការណ៍​នយោបាយ ក្រក្រសួងការបរទេសអាមេរិកមិនបានធ្វើការអធិប្បាយ ឬមិនបញ្ជាក់អំពីការស្នើលក់ ឬការផ្ទេរវិស័យការពារឡើយ ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាផ្លូវការ​ដល់​សភា»។ ​

ប្រទេស​ចិន​ដែល​ទាមទារ​ថា កោះតៃវ៉ាន់​ដែល​គ្រប់​គ្រង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ ហើយ​តែង​តែ​ថ្កោល​ទោស​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់៕​

Close