ព័ត៌មានជាតិ

លោក សៀ ទីន កូនប្រុសច្បង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី

ភ្នំពេញ៖ ដោយបានការលើកទឹកចិត្តនិងគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានយុវជនកម្ពុជាជាច្រើន ទទួលបានការសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ។

ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានយុវជន ១រូប ដែលបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេស រហូតបញ្ចប់ការសិក្សា សាលាបណ្ឌិតសភាយោធាអូស្ត្រាលី ហើយបានយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិវិញផងដែរ នោះគឺ លោកវរសេនីយ៍ឯក សៀ ទីន នាយរង សេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាកូនបង្កើតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕

Close