ព័ត៌មានជាតិ

៧៣ឆ្នាំមុនជាវិមានរដ្ឋាភិបាល បច្ចុប្បន្នជាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (1950-2023

នេះជាវិមានរដ្ឋាភិបាលកាលពី៧៣ឆ្នាំមុន បានក្លាយជាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (Council for the Development of Cambodia) នាពេលបច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានស្ថាប័ន អមដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានអគ្គលេខាធិការចំនួន៣រូបរួមមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ឯកឧត្តម វ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និងឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

“អំពីស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ Council for the Development of Cambodia (CDC)”

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នប្រតិបត្តិបង្កើតឡើងក្នុងឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

ស្ថិតក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានរចនាសម្ព័ន្ធស្ថាប័នប្រតិបត្តិចំនួន៣ ដឹកនាំដោយអគ្គលេខាធិការចំនួន៣រូបរួមមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ឯកឧត្តម វ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និងឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានជូនដល់វិនិយោគិនអំពីវិស័យនានាក្នុងការវិនិយោគ ការពិនិត្យពាក្យស្នើសុំវិនិយោគ ផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ការតាមដានគម្រោងវិនិយោគ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ការផ្តល់សេវាថែទាំដល់វិនិយោគិនក្នុងការអនុវត្តគម្រោងវិនិយោគ និងការរៀបចំវេទិកាសម្រាប់វិស័យឯកជនចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល-វិស័យឯកជនប្រចាំឆ្នាំ។ ទន្ទឹមនឹងនេះ ក.អ.ក សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការសម្របសម្រួល និងប្រើប្រាស់ហិរញ្ញប្បទានឱ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រ និងគោលដៅអាទិភាពចំបង ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ។

កម្ពុជាប្រកាន់យកនូវគោលនយោបាយបើកចំហរក្នុងការវិនិយោគលើគ្រប់វិស័យ និងបង្កើតនូវក្របខណ្ឌលើកទឹកចិត្តវិនិយោគលើវិស័យ និងសកម្មភាពអាទិភាព សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស។ រដ្ឋាភិបាលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងលើការបង្កើតសកម្មភាពអាជីវកម្មនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងក្នុងតំបន់ និងទៅកាន់ពិភពលោក ដើម្បីបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅកម្ពុជា។

“ប្រភពទាំងស្រុងពីទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ”

Close