អន្តរជាតិ

លោក សួន សេរីរដ្ឋា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារព្រៃស

លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាចខ្មែរ ត្រូវ​បាន​ព្រះ​មហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ត្រាស់​បង្គាប់​លើក​លែង​ទោស នាថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៨។

សូមរំលឹក​ថា លោក សួន សេរីរដ្ឋា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ នៅម្តុំ​ស្ពាន​ព្រែកព្នៅ ហើយ​នៅ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ តុលាការ​បាន​ចេញ​សាលក្រម ផ្ដន្ទា​ទោស​ លោក សួន សេរីរដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៥ឆ្នាំ និង​ពិន័យ​ជាប្រាក់ ១០លាន​រៀល ពី​បទល្មើស​ចំនួន ៣ គឺ៖

​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់​បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ។

​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃក្រម​ព្រហ្មទណ្ឌ។

ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាមបញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា​៤៩៥ នៃក្រម​ព្រហ្មទណ្ឌ៕

Close