ព័ត៌មានជាតិ

ឧកញ៉ា សឹង្ហ សំអុល បញ្ជាក់ថា ការដឹកជញ្ជូន​ឈើ​របស់លោក​ស្របច្បាប់​មិន​ដូច​ការចោទប្រកាន់​កន្ល​ង​មក​ទេ​

​ដោយ​៖ ខេមរា /​ ទំនាក់ទំនង​ការផ្សាយ ០៧១ ៨៦១ ២២២២

​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ជា​បន្តបន្ទាប់ ហើយ​ធ្វើការ​ចោទប្រកាន់ថា ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​របស់លោក​ឧកញ៉ា សឹង្ហ សំអុល ដឹកជញ្ជូន​ឈើ​ចំនួន​២០​រថយន្ត​វេ​អង​ដោយ​គ្មាន​ច្បាប់​ដឹកជញ្ជូន​(PC)​ត្រឹមត្រូវ ដោយបាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។

​ប៉ុន្តែ​ការចោទប្រកាន់​បែបនេះ ត្រូវបាន​ច្រានចោល​ដោយ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត ថា​ជា​ព័ត៌មាន​មិន​ពិត ដោយ​បញ្ជាក់ថា​ការដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ គឺធ្វើឡើង​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កំណត់​។​

​ទាក់ទង​នឹង​ការចោទប្រកាន់​ខាង​ឈើ​នេះ លោក​ឧកញ៉ា សឹង្ហ សំអុល បាន​បកស្រាយ​បំភ្លឺ​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​របស់លោករ​ក​ស៊ី​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ទាំងអស់​។ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មានច្បាប់​ឈូសឆាយ​ត្រឹមត្រូវ ដោយបាន​បំពេញ​កត​ព្វ​កិច្ច​បង់ពន្ធ​សារពើ​ភណ្ឌ​គ្រប់​ចំនួន មុននឹង​ធ្វើការ​ឈូសឆាយ ហើយ​ត្រូវបាន​ពិនិត្យ​វាស់វែង​យ៉ាង​លំអិត​ជាក់លាក់​ពី​មន្ត្រី​ជំនាញ​ក្រោយពេល​ឈូសឆាយ​ទើប​ទទួលបាន​(LP)​ដឹក​ចូល​រោងចក្រ​កែឆ្នៃ​។​

​លោក​បន្តថា ពេល​អា​ច្រៀក​កែឆ្នៃ​រួច មុន​លើកឡើង​រថយន្ត ត្រូវ​ស្នើសុំ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះមក​ពិនិត្យ​វាស់វែង​ម្តងទៀត​មុន​លើកដាក់​រថយន្ត ទើប​ទទួលបាន​ច្បាប់​ដឹកជញ្ជូន​(PC)​ចេញពី​ក្រុមហ៊ុន យកទៅ​ចែកចាយ​តាម​ដេប៉ូ​នានា​ក្នុងប្រទេស​តាម​ការ​ឈ្នើ​សុំ​។ លោក​ឧកញ៉ា​លើកឡើងថា កន្លងមក​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​ព័ត៌មាន​ចោទប្រកាន់ថា ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​លួច​ដឹកជញ្ជូន​ឈើ​ចំនួន​២០​រថយន្ត​មិន​ស្របច្បាប់​ទៅ​លក់​នៅក្រៅ​ប្រទេស​នោះ ជា​ព័ត៌មាន​មិន​ពិត​ខ្វះ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល និង​ជាការ​បង្ខូច​កេ​រ្ត៍​ឈ្នោះ សេចក្តីថ្លៃថ្នូរ​របស់​ក្រុមហ៊ុន​លោក​យ៉ាងធ្ងន់ធ្ងរ​។ លោក​ថា​ក្រុមហ៊ុន​របស់លោក​នឹង​ដឹកឈើ​ចេញ​ចំនួន​២០​រថយន្ត​មែន ប៉ុន្តែ​ធ្វើ​ម្តង​មួយ​ជំ​ហ៊ានៗ ជាក់ស្តែង​ដូច​ថ្ងៃទី​២៤​កញ្ញា​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​បាន​ច្បាប់​ដឹកជញ្ជូន​ចំនួន​១០​រថយន្ត គឺ​លោក​មិន​ហ៊ាន​ដឹក​លើសពី​ច្បាប់​កំណត់​ទេ​។ ទោះ​យ៉ាងនេះ​ក្តី​លោក​ក៏​មិនបាន​ខឹង និង​ស្អប់ខ្ពើម​បង​ប្អ​ន​អ្នកសារព័ត៌មាន​ឡើយ ដោយ​លោក​សំណូមពរ​ថា​មុននឹង​ធ្វើការ​ចុះផ្សាយ គួរតែ​ធ្វើ​ការចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ផង ដើម្បី​ជៀស វាង​ការសរសេរ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ ។​

​លោក​ឧកញ៉ា​រូបនេះ​នៅបាន​ស្បថស្បែ ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​មិនបាន​ដឹកឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ណា ផ្លូវ​ណា​ទេ គឺ​ដឹក​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​នានា​ស្រុក សម្រាប់​លក់​ឲ្យ​ប្រជា​ពលរ​ដ្ឋែ​ខ្មែរ​ទិញយក​ទៅប្រើ​ប្រា​ស់ប៉ុ​ណ្ណោះ​។​

 

​បើតាម​លិខិត​ដឹកជញ្ជូន​ឈើ (PC) ច្បាប់ដើម​ចំនួន​១០​សន្លឹក​ចុះ​ថ្ងៃទី​២៤​កញ្ញា​នេះ ដែល​អង្គភាព​គេហទំព័រ​ពន្លឺ​ខ្មែរ​ទើប​ទទួលបាន គឺ​ក្រុមហ៊ុន​ប៉ា​វី​ភី​អ អ៊ី​ម​ផត អ៊ិ​ច​ផត ដែល​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន​ម៉ា​ស្ទ័​ខេ​សាន់ ត្រូវបាន​មន្ទីរ​កសិកម្មរ​ក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី អនុញ្ញាត​ឲ្យ​ធ្វើការ​ដឹកជញ្ជូន​ឈើ​កែច្នៃ​ប្រភេទ​លេខ​១​និង​លេខ​២​ចំនួន​១០​រថយន្ត​ចេញ​ក្រុមហ៊ុន​ប៉ា​វី​ភី​អ អ៊ី​ម​ផត អិ​ច​ផត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ស្រែ​សង្គម ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់​ភូមិ​បោះ​អ​ង្គុ​ញ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ និង​មួយចំនួនទៀត​ឆ្ពោះទៅ​ភូមិ​ជ្រោយ​មេត្រី ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​នេះ​ជាការ​សបញ្ជាក់​ឲ្យ​ឃើញថា លោក​ឧកញ៉ា​សឹង្ហ សំអុល ពិតជា​បាន​រកស៊ី​ដឹកជញ្ជូន​ឈើ​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​នៃ​ច្បាប់​ដែល​បានកំណត់​មិន​ដូច​ការចោទប្រកាន់​កន្ល​ង​មក​ឡើយ​៕​

Close