ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន បញ្ជាយ៉ាងដាច់ណាត់ ឲ្យចៅហ្វាយខេត្តមណ្ឌលគិរី យកភ្នំដោះក្រមុំមកគ្រប់គ្រងវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់ ឲ្យអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង យកភ្នំដោះក្រមុំមកគ្រប់គ្រងវិញ ដោយមិនត្រូវឲ្យមាននរណាបំពាន ឬរំលោភយកធ្វើកម្មសិទ្ធិនោះឡើយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩។

មន្ត្រីជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព, ឆ្លើយតបនឹងការលើកឡើងរបស់គណបក្សខ្មែរជនជាតិដើមកម្ពុជា បញ្ហាការបំពានភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី សម្តេចតេជោបានបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគិរី យកមកវិញ ដោយមិនត្រូវខ្លាចនរណាទាំងអស់»៕

Close