ព័ត៌មានជាតិ

មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ តាមច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?

ទំនាក់ទំនងការផ្សាយៈ071 7888 345
ព្រៃវែង ÷ ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បានឲ្យដឹង​ទៀតថា លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ និង លោក​មេ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រ​កមុឺន​ជ័យ​។​

​ប្រភព​បាន​បញ្ជាក់ថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​ម៉ឺន​ជ័យ មានដូចជា បន្លែ ផ្លែឈើ ភភេសជ្ជៈ​ច្រើន​ប្រភេទ មី គ្រឿង​កំប៉ុង ច្រើន​មុខ និង​សម្ភារៈប្រើប្រាស់ ដូចជា​តុ ធុង​ជ័រ កៅអី​ជ័រ ពូក និង​គ្រឿងសំណង់ ផងដែរ​។

​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ លោក នាយ​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​នៅ ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងទៀតថា មកដល់ពេលនេះ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូនដោយគ្មានការត្រួតពិនិត្យឡើយ។

​ប្រភព​បាន ឲ្យដឹងទៀតថា ការ​ដែល​ឈ្មួញ ធំៗ​សម្រុក​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ យ៉ាង​ពេញបន្ទុក ក៏​មាន​ការបើក​ដៃ​ពី​សំណាក់​លោក មេ​ប៉ុស្តិ៍​ច្រកព្រំដែន​ម៉ឺន​ជ័យ ផងដែរ​។

​ទន្ទឹមនឹងនេះ មេ​សាខាគយ​ខេត្តព្រៃវែង ទំនងជាអ្នកនៅពីក្រោយបណ្តោយឲ្យ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ ពោលគឺ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ប្រភព​ស្និទ្ធ​នឹង ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង បានឲ្យដឹង ថា គឺ លោក​គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ម៉ឺន​ជ័យ កំពុងសម្ងំប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​សុខ​ស្រួល តាមរយៈការបើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។​

​ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ តទៅ​ទៀត​ឡើយ ព្រោះ​លោក មេ​គយ​ខេត្តព្រៃវែង កំពុង​បណ្តោយឲ្យ ប្រធានការិយាល័យ​គយ ច្រក​ព្រំដែន​អន្តរជាតិ បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ពេញទំហឹង​ ដែលជាប្រភពនៃការបាត់បង់ចំណូលថវិកាជាតិ៕

Close