ព័ត៌មានជាតិ

សង្វៀនបញ្ជាល់មាន់ ក្នុងចំណតរថយន្តអូរស្មាច់បើកឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរី ខណៈស្នងការខេត្តឧត្ដរមានជ័យអះអាងថាមានច្បាប់

ទំនាក់ទំនងការផ្សាយ 071 7888 345
ខេត្តឧត្ដរមានជ័យ៖ បនល្បែងស៊ីសងអាប៉ោងនិងសង្វៀនបញ្ជល់មាន់ ភ្នាល់ដាក់លុយរាប់ពាន់ដុល្លាក្នុងមួយៗគូ ស្ថិតនៅក្នុងចំណតរថយន្តអូរស្មាច់ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង មន្រ្តីអាជ្ញាធរក្នុងខេត្តមិនហ៊ានបង្រ្កាប ថែមទាំងអះអាងថាមានច្បាប់ត្រឹមត្រូវ បើទោះបីជាដឹងថា ការបើកពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ ជារឿងខុសច្បាប់ក៏ដោយ ធ្វើឲ្យពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ដាក់ការសង្ស័យថា ទីតាំងបនល្បែងមួយនេះជាឆ្នាំងបាយរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមិនអាចខ្វះបានហើយមើលទៅ? ទើបមិនបង្ក្រាប។

ជាក់ស្តែង៖នៅរសៀលថ្ងៃទី៦ ខែខែធ្នូ ឆ្នាំ២០២១នេះគេសង្កេតឃើញមានទីតាំងល្បែងសុីសងមួយកន្លែងកំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយចំហស្របច្បាប់។ ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ។ទង្វើរបស់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តឧត្តរមានជ័យបែបនេះ គឺកំពុងផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានប្រគល់អំណាចដល់រដ្ឋបាលខេត្ត ជាពិសេសគឺផ្គើននឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់គ្រលែតតែម្តង។

សកម្មភាពព្រងើយកន្តើយរបស់សមត្ថកិច្ចជំនាញ ក៏ដូចជារដ្ឋបាលខេត្តឧត្តរមាជ័យបែបនេះ សរបញ្ជាក់ឲ្យឃើញថា៖ សមត្ថកិច្ចនិងម្ចាស់អាជីវកម្មទំនងបានត្រូវគ្នាជាប្រពន្ធ័ ដើម្បីតែលាភសក្ការៈប្រចាំខែ ជាពិសេសមន្ត្រីពាក់ព័ន្ធចាប់ពីថ្នាក់សង្កាត់ក្រុង ដល់ខេត្ត ទើបមន្ត្រីជំនាញពាក់ព័ន្ធ នាំគ្នាធ្មេចភ្នែក ធ្វើជាគរថ្លង់ មិនដឹងមិនឮរាល់សកម្មភាពខុសច្បាប់ក្នុងទីតាំបនល្បែងមួយនេះ។

ជាកស្តែងរដ្ឋភិបាលបានផ្តល់អាជ្ញាប័ណ្ណឱ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូក៏ពិតមែន ប៉ុន្តែ រាល់ល្បែងសុីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ អាប៉ោងនោះទេ ម្យ៉ាងទៀតភ្ញៀវជាជនជាតិខ្មែរ មិនត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត ឱ្យចូលលេងល្បែងភ្នាល់ក្នុងកាសុីណូឡើយ។

ពាកព័ន្វរឿងបើកល្បែងសុីសងអាប៉ោនិងបញ្ជល់មាន់ខុសច្បាប់ឱ្យខ្មែរចូលលេងយ៉ាងពពាក់ ពពូនខាងលើក្រុមការងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យជាបន្តបន្ទាប់ ដើម្បីសុំឲ្យមានវិធានការផ្លូវច្បាប់ ប៉ុន្តែលោកថា៖បនល្បែងស៊ីសងអាប៉ោង និងបញ្ជល់មាន់ភ្នាល់ដាក់រាប់ពាន់ដុល្លារ នៅចំណតរថយន្តអូរស្មាច់គឺមានច្បាប់ និងមានអាជ្ញាប័ណ្ណផ្ដល់ឱ្យបើកអាជីវកម្មពីកាស៊ីណូទៀតផង។

ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ សូមអំពាវនាវទៅឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ជាពិសេសលោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្ត មេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងនេះផង ដើម្បីគោរពតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រដ្ឋាភិបាល។

ការបើកឲ្យមានល្បែងសុីសងខុសច្បាប់បែបនេះគឺតែងតែកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ បែកបាក់ប្រពន្ធកូន លក់ទ្រព្យសម្បត្តិដ៍មានតម្លៃយកទៅបញ្ចាំឬលក់លេងល្បែងអស់ និងអាចឈានដល់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ៕

Close