កម្សាន្ត

ពេលផែនដីវិនាស ភពព្រះអង្គារជាជម្រើសតែមួយគត់សម្រាប់មនុស្សរស់នៅ

ភព​ព្រះ​អង្គារ ឬ Mars ប្រហែលជា​ជម្រើស​តែមួយគត់ សម្រាប់​មនុស្សលោក​យើង នៅពេលដែល​ផែន​ដីលែង​អាច​រស់នៅ​បាន​តទៅទៀត​។​នេះ​បើតាម​ការលើកឡើង​របស់​អ្នកវិទ្យាសាស្ត្រជ​ន​ជាតិ​អង់គ្លេស​លោក ប្រ៊ី​យ៉ាន ខ​ក់  ដែល​ចុះផ្សាយ​ដោយ​ក្រសួងបរិស្ថាន​កម្ពុជា​។

​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​មែន​ឆេះ​ស្ទឺ បាន​គូសបញ្ជាក់ថា ពុំមាន​កន្លែង​ផ្សេងទៀត ដែល​មនុស្ស​អាច​ធ្វើទៅ​ចាប់ផ្តើម​អនាគត​ថ្មី នៅពេល​ផែន​ដីលែង​អាច​រស់នៅ​បាន​ទៀត ក្រៅតែពី​ភព​អង្គារ​ឡើយ ហើយ​ថា ប្រសិនបើ​យើង​គិតពី​ភព​ដទៃ គឺ​ពុំមាន​ភព​ណាមួយ​ដែល​យើង​អាច​ចុះទៅ​ជាន់​បានឡើយ ។​

​សូមបញ្ជាក់ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ផែនដី ដូចជា​នៅ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ជាដើម កំពុងតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ជូន​មនុស្ស​ឲ្យ​ចុះ​ទៅដល់​ភព​អង្គារ​ជា​លើកដំបូង ប៉ុន្តែ​បញ្ហា​នៅពេលនេះ គឺ​អង្គការ NASA កាន់តែ​ខ្វះខាត​ថវិកា​ក្នុង​ការសម្រេច​គំរោង​ថ្មីៗ ខណៈ​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយចំនួន​ដូចជា SpaceX និង Blue Origin ជាដើម បាននិងកំពុង​ស្ទុះ​ឡើង​ខ្ពស់​លើ​វិស័យ​អភិវឌ្ឍន៍​ទៅកាន់​ទី​អវកាស ប៉ុន្តែ​ស្ថិតនៅក្នុង​ការរកស៊ី ជាជាង​ការបង្កើត​របកគំហើញ​នៅ​ទី​អវកាស​ដូចដែល NASA និង​អង្គការ​រដ្ឋ​ផ្សេងៗ​ទៀត​ធ្លាប់​បានធ្វើ ៕

Close