កម្សាន្ត

បាតុភូតដ៏មហស្ចារ្យ!ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលនៃប្រាង្គប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១មីនា ខាងមុខនេះ

ព្រឹត្តិការណ៍​សមរាត្រី​ឆ្នាំ​ ២០១៩ បាន​មក​ដល់​ទៀតហើយកូនខ្មែរយើងទាំងអស់គ្នា។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យដឹង​នៅថ្ងៃទី១៨មីនានេះថា ព្រះ​អាទិត្យ នឹង​រះ​ឡើង​ចំ​កំពូល​កណ្តាល​នៃ​ប្រាង្គប្រាសាទ​អង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩​ខាងមុខ​នេះ។

តាមការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹង​ថា សមរាត្រី​នារដូវប្រាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្នាំ២០១៩​នេះ នឹងត្រូវ​ចំថ្ងៃទី​២០ ​ខែ​មីនា​ខាងមុខ។

សមរាត្រី​ ជាវេលា​ដែល​ថ្ងៃនិង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា។ ក្រៅពី​នេះ ខែខ្លះ​ ថ្ងៃមាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះ​ទៀត យប់មាន​រយៈពេល​វែង​ជាងថ្ងៃ​វិញ។

ករណី​ពិសេស​នៅ​អង្គរវត្ត​វិញ នា​វេលា​ថ្ងៃ និង​យប់​ មាន​រយៈពេល​ស្មើគ្នា​នេះ ហៅ​សមរាត្រី​ព្រះអាទិត្យ​នឹង​រះទ្បើង​ចំកំពូល​កណ្តាល​នៃ​អង្គរវត្ត​នាព្រឹក​ព្រលឹម​ស្រាងៗ ដែល​គេ​អាច​មើល​ឃើញ​ពី​ក្លោងទ្វារ​កណ្តាល​នៃ​គុក​តារាជ (ក្លោងទ្វារ​ធំ​ខាងលិច) ចាប់​ពី​ម៉ោង៥​ និង៥០នាទី​ដល់ម៉ោង​ប្រហែល៧​ព្រឹក នៅថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាងថា នេះជា​អច្ឆិរយ​ការណ៍​របស់​អង្គរវត្ត ដែលបាន​ស្ថាបនា​ទ្បើង​ដោយ​មានការ​សិក្សា​គន់គូរ​យ៉ាង​ល្អិតល្អន់​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​សម័យ​អង្គរ រួមផ្សំគ្នា​រវាង​ទ្រឹស្តី​គណិតសាស្រ្តវិស្វ កម្ម និង​តារាសាស្រ្ត។ នេះគឺ​ជា​ហេតុផល​វិទ្យាសាស្រ្ត​មួយ ដែលបំពេញ​ចម្លើយ​ចំពោះ​សំណួរ​ដែលសួរ​មិនចេះ​ចប់​ថា ហេតុ​ដូចម្តេច​បានជា​អង្គរវត្តត្រូវបែមុខទៅទិសខាងលិច?។

ព្រឹត្តការណ៍បាតុភូតដ៏មហស្ចារ្យនេះ ចាត់ទុកជាការជូនដំណឹងដល់កូនខ្មែរទាំងអស់ ដើម្បីទៅចូលរួមទស្សនាទាំអស់គ្នា ព្រោះថាក្នុងមួយឆ្នាំបាតុភូតបែបនេះ មានតែម្តងប៉ុណ្ណោះ៕

Close