កម្សាន្ត

ចិនកំពុងអភិវឌ្ឍរ៉ាដាវិទ្យុសកម្មទំនើប សម្រាប់ចាប់យន្តហោះបំបាំងកាយ!

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតអាវុធចិនបានបង្កើតប្រព័ន្ធរ៉ាដាវិទ្យុសកម្មចម្រុះជាមួយបច្ចេកវិជ្ជា ដែលពួកអ្នកជំនាញមើលឃើញថាជាឧបករណ៍ឈ្លបយកការណ៍ពីលើអាកាសទៅដីដ៏មានប្រសិទ្ធិភាពនិងប្រហែលជាឧបករណ៍សម្រាប់ចាប់ដានយន្តហោះចម្បាំងបំបាំងកាយ។

យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CCTV កាលពីថ្ងៃអាទិត្យ ដែលដកស្រង់សេចក្តីថ្លែងការណ៍បញ្ចេញដោយក្រុមហ៊ុន CETC បានឱ្យដឹងថា រ៉ាដាវិទ្យុសកម្ម Terahertz ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន China Electronics Technology Group Corporation (CETC) ដែលដឹកនាំដោយអ្នកវិទ្យាសាស្រ្ត Li Yuanji និងគំរូរ៉ាដាជំនាន់ទី២កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍហើយ។

របាយការណ៍របស់ទូរទស្សន៍ CCTV បាននិយាយថា រ៉ាដាវិទ្យុសកម្ម Terahertz មានរលកចម្ងាយនៅចន្លោះកាំរស្មីអ៊ីនហ្វ្រារ៉េនិងមីក្រូវ៉េ ដែលជាបាតុភូតដ៏ទូលំទូលាយមួយអាចធ្វើខូចបច្ចេកវិជ្ជាបំបាំងកាយបច្ចុប្បន្ន ដោយធ្វើឱ្យរ៉ាដានេះអាចចាប់យន្តហោះបំបាំងកាយបាន៕

Close