អន្តរជាតិ
សង្ស័យទុរេនរត់ពន្ធពីកកម្ពុជា ត្រូវបានមន្ត្រីគយថៃឃាត់រឹបអូសនៅខេត្តស្រះកែវ
ក្នុងហេតុការណ៍ភ្ញាក់ផ្អើលមួយដែលមន្ត្រីគយថៃបានចាប់រថយន្តដឹកទុរេនមួយគ្រឿង មានផ្ទុកផ្លែទុរេនក្នុងបរិមាណដ៏ច្រើន ហើយត្រូវបានគេចោទប្រកាន់ថាបានរត់ពន្ធពីកម្ពុជា ចូលក្នុងប្រទេសថៃដោយខុសច្បាប់។
មន្ត្រីគយថៃបានរឹបអូសទុរេនចំនួន ៨,៤តោនដែលគេសង្ស័យថាត្រូវបានរត់ពន្ធពីកម្ពុជា ដើម្បីលក់ក្នុងប្រទេសថៃ ដោយដឹកតាមរថយន្តនៅស្រុកវ៉ាងសុមប៊ូន(Wang Somboon)ខេត្តស្រះកែវកាលពីថ្ងៃសុក្រ។
មន្ត្រីដែលល្បាតនៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅមុខមន្ទីរពេទ្យ Wang Somboon មានការសង្ស័យលើរថយន្តដឹកទំនិញកង់ប្រាំមួយខណៈដែលរថយន្តនោះមកដល់ហើយត្រូវបានឃាត់ដើម្បីធ្វើការឆែកឆេរ។ ពួកគេបានរកឃើញផ្លែទុរេនដែលមានតម្លៃប្រហែល ១,១៧ លានបាត។
អ្នកបើកបររថយន្តដឹកដឹកទំនិញគ្មានឯកសារបញ្ជាក់ពីប្រភពដើមនៃផ្លែឈើទេ ដូច្នេះអ្នកបើកបរអាចនឹងប្រឈមការចោទប្រកាន់ទោស ហើយទុរេនត្រូវបានយកទៅរក្សាទុកនៅការិយាល័យគយក្នុងស្រុកអារញ្ញប្រាថេត(Aranyaprathet )៕Thai PBS World/KhmerTimes