ព័ត៌មានជាតិ
ម៉ោង៨យប់នេះ ទំនប់វ៉ារីអគ្គិសនីសេសាន 2 នឹងបើកទ្វារទំនប់បង្ហូរទឹក
បើតាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធិ បានសរសេរថា “ខ្ញុំបាទសូមគោរពរាយការណ៏ជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពី ផែនការក្នុងការប្រតិ បត្តិការបើកច្រកទ្វារទំនប់បង្ហៀរ វ៉ារីអគ្គីសនីសេសា ន ក្រោមពីរ ដោយសារ ខ្សែទឹក ខាងលើ នៃទន្លេ ស្រែ ពក មានភ្លៀងធ្លាក់ខ្លាំង គ្រប់តំបន់ បានបន្តកើនឡើងនៃលំហូរទឹកឥតឈប់ឈរ មកដល់ផ្នែកខាងក្រោម ។
នៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 2019 វេលាម៉ោង 8 យប់ ទំនប់វ៉ារីអគ្គិសនីសេសាន 2 និងបើកទ្វារទំនប់បង្ហៀរបង្ហូរទឹក 1800 ម៉ែត្រគូប ក្នុងមួយវិនាទី បួករួមទាំងច្រកទ្វាទូរប៊ិន2000 ម៉ែត្រ គូប ក្នុងមួយវិនាទី ។ តាមការរំពឹងទុកលំហូរទឹកអាច កើនឡើងជាង4000ម៉ែត្រ គូប ក្នុងមួយវិនាទី ។
ផ្នែកខាងលើ ក្នុងការបើកច្រកទ្វារទំនប់បង្ហៀរ ក្រុមហ៊ុន បានផ្ញើរបាយការណ៍ជូន ដំណឹង តាមរយះសារ អ៊ីម៉ែល ជូន អគ្គិសនីជាតិកម្ពុជា ក្រសួងរ៉ែនិងថាម ពល នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តរួចហើយ ។ សេចក្តីដូចបានគោរពជូនខាងលើសូមឯកឧត្តម មេត្តាទទួលទានជ្រាបជា របាយការណ៏ ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ អ៊ុក ធាវី ។ គោរពជូនពីមន្ទីរព័ត៌មានខេត្តស្ទឹង ត្រែង។
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេត្តាជ្រាបជាព័ត៌មាន៕