សេដ្ឋកិច្ច

ក្រុមហ៊ុនGeopacific អូស្ត្រាលីរកឃើញកំណប់រ៉ែមាសមហាសាលក្នុងខេត្តព្រះវិហារ ខណៈក្រុមហ៊ុនចិនមួយកំពុងធ្វើអាជីវកម្ម ដោយគ្មានការត្រួតពិនិត្យ ជិត១០ឆ្នាំហើយ

ខេត្តព្រះវិហារ៖ ក្រុមហ៊ុនរុករករ៉ែ ​Geopacific ​Resources ​ដែលមាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី ​មាន​អាជ្ញា​ប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​គម្រោង​ឈ្មោះ​ថា Kou Sa កាល​ពី​ពេល​ថ្មី​ៗ​នេះ ពួកគេ​បាន​រក​ឃើញ​​កំណប់​រ៉ែមាស ​និង​ស្ពាន់ ជា​លើក​ទីពីរ​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មករា​។

អ្នកលេងបណ្តាញសង្គមបានបញ្ជាក់​ថា ក្រុមហ៊ុនមួយនេះ​បាន​រក​ឃើញ​​កំណប់​រ៉ែមាស ​និង​ស្ពាន់ ជា​លើក​ទីពីរហើយ ​បន្ទាប់​ពី​ការ​រក​ឃើញ​​កាល​ពី​ខែ​មករា​ ហើយ រ៉ែ​មាស និង​ស្ពាន់ ​ដែល​រក​ឃើញ​នេះ ​ស្ថិត​ក្នុង​អណ្ដូង​រ៉ែ​ជម្រៅ​រាក់ ​ដែល​មាន​កម្រិត​រ៉ែ​យ៉ាង​ច្រើន ដោយ​ស្ថិត​នៅ​​​ការ​ដ្ឋាន​អណ្ដូង​រ៉ែ​១១៨ ​ដែល​ជា​អណ្ដូង​មួយ​ដែល​ទើប​តែ​ជីក ​ហើយ​គេ​រំពឹង​ថា​នឹង​អាច​រក​ឃើញ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ប្រសិន​បើ​ប្រើ​គ្រឿង​ចក្រ​ខួង​រយៈ​ជម្រៅ​ជ្រៅ ​ហើយ​ក្បាល​ដ៏​ធំ​របស់​អណ្ដូង​រ៉ែ​មាស​នៅ​ខេត្តរបស់កម្ពុជាមួយនេះត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​នៅ​ក្បែរ​ៗ​អណ្ដូង​លេខ​១១៨តែម្តង។

មហាជន​ជាច្រើន​ក៏បាន​ឆ្ងល់​ឡើងពីផល ប្រយោជន៍ដែលកម្ពុជាទទួលបានពីការរកឃើញនេះ ខណៈពេលលដែលពុំទាន់មានការចេញមុខមកបកស្រាយនៅឡើយទេពីក្រសួងរ៉ែនិងថាមពល ជុំវិញការមន្ទិលមួយនេះ។

ប្រជាពលរដ្ជដែលរស់នៅចំណុចភ្នំលុង ក្នុងស្រុករវៀង ខេត្តព្រះវិហារ លើកឡើងថា សព្វថ្ងៃមានក្រុមហ៊ុនចិនមួយឈ្មោះkhendol បានធ្វើអាជីវកម្មរ៉ែមាស ៨ឆ្នាំមកហើយ ដោយមានកម្លាំងប្រដាប់អាវុធយាមកាមការពារយ៉ាងតឹងតែងមិនអនុញ្ញាតឲ្យអ្នកណាចូលបានឡើយ សូម្បីតែមន្ត្រីស្ថាប័នជំនាញក៏ដោយ លុះត្រាតែមានការអនុញ្ញាតពីលោកផ្កាយបួនម្នាក់ទើបអាចចូលបាន ហើយចិនជាអ្នកនាំផ្លូវ មិនចេះតែចូលត្រួតពិនិត្យតាមជំនាញចង់ដឹងនោះទេ។

បើតាមការលួចប្រាប់ឲ្យដឹង ពីសំណាក់មន្ត្រីយោធាម្នាក់ដែលយាមកាមនៅក្នុងក្រុមហ៊ុនចិននេះ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចិនបានចំណាយលុយយ៉ាងសម្បើមក្នុងការរឹបន្តឹងសន្តិសុខព្រោះខ្លាចបែកការ។មន្រ្តីយោធារូបនេះបន្តថា ចិនមានអាជ្ញាប័ណ្ណអាជីវកម្មពីក្រសួងរ៉ែនងថាពលរហូតដល់ឆ្នាំ២០២៧ ហើយអ្នកជំនាញសុទ្ធតែជាេះនជិតចិន។

មន្ត្រីយោធារូបនេះទំលាយថា ក្នុងមួយថ្ងៃក្រុមហ៊ុនkhendol របស់ចិន អាចចម្រាញ់មាសសុទ្ធបានពី១៣ទៅ១៥គីឡូក្រាម ដែលតួលេខនេះត្រូវបានក្រុមហ៊ុនមួយនេះបិទបាំង មិនបង្ហាញរបាយការណ៍ពិតដល់ក្រសួងរ៉ែនិងថាមពលឡើយ ដើម្បីកេងបន្លំលុយពន្ធចំណូលជាតិ៕

Close