សេដ្ឋកិច្ច

ការនាំចេញ​អង្ករ​របស់​កម្ពុជា រយៈពេល​១០​ខែ​នេះ ធ្លាក់ចុះ​

​ភ្នំពេញ​៖​ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រាប់​រយៈពេល​១០​ខែ​( មករា​-​តុលា​) ឆ្នាំ ២០១៨ នេះ ធ្លាក់ចុះ​១៣.២០% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៧ កន្លងទៅ ។ នេះ​បើ​យោងតាម​របាយ​ដែល​ចេញ​ដោយ​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ។​

​ផ្អែក​តាម​របាយការណ៍​ឲ្យ​ដឹងថា នៅ​រយៈពេល​១០​ខែ (​មករា ដល់ តុលា​) ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន ៤៣៤,៨០៧​តោន ធ្លាក់ចុះ​១៣.២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៤៩២,១១៥​តោន​។​
​ប្រទេស​ដែល​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​មាន ៖
១៖ ប្រទេស​ចិន ចំនួន​ជាង​១១​ម៉ឺន​តោន​។
២៖ ប្រទេស​បារាំង ចំនួន​ជាង​៦​ម៉ឺន​តោន​។
៣៖ ប្រទេស​ម៉ាឡេស៊ី ចំនួន​ជាង​៣​ម៉ឺន​តោន​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស បាន​ជាង​៦៣​ម៉ឺន​តោន​។ ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ប្រទេស​ចិន ។ ចិន​បានផ្តល់​កូតា​នាំចេញ​អង្ករ​ឲ្យ​កម្ពុជា​ចំនួន ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​៕ plk

Tags
Close