ព័ត៌មានជាតិ

ចង់ឃើញសត្វព្រៃពិតៗ! សូមអញ្ជើញទៅទស្សនា សួនអភិរក្សអំបូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ ​បើទោះបីជា​ខេត្តមណ្ឌលគិរី​ សម្បូរ​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ច្រើន​យ៉ាង​ណាក្តី ​ថ្មីៗ​នេះ​វិស័យ ​ឯកជន​បាន ​បង្កើត​សួនសត្វ ​ដើម្បី​ចិញ្ចឹម​អំបូរ​សត្វព្រៃ​មួយ​ចំនួន​បន្ថែម​ទៀត ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា ​ ក៏ដូចជា​ចូលរួម​អភិរក្ស​អំបូរ ​សត្វព្រៃ​ ដែល​ខ្លះ​មាន​នៅសល់​តិចតួច​ក្នុង​ដែន​ព្រៃ​ការពារ​នោះ​។

សួនសត្វ​មួយកន្លែង​ដែលមាន​ទំហំ​ផ្ទៃដី​ប្រមាណ​១០​ហិកតា ​និង​បាន​ចិញ្ចឹម​សត្វព្រៃ​ប្រមាណ​៧​ប្រភេទ ដែល​មាន​ចំនួន​រាប់​រយ​ក្បាល​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ គាំពារ​ពី​មូលនិធិ​ មយូ​រ៉ា ​ការពារ​សត្វព្រៃ ដើម្បី​ចូលរួម​អភិរក្ស ​និងការពារពូជសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ​ដែលមាន​ទីតាំង​នៅក្នុងឃុំពូជ្រៃ ​ស្រុក​ពេ​ជ្រា​ដា ខេត្ត មណ្ឌលគិរី​។

អ្នកអ្នកមើលថែសួនសត្វព្រៃលោក សុខ ជាង បានឱ្យដឹងថា​ សួនសត្វ​នេះ​ បាន​បង្កើត​ឡើង​ជិត​ពីរ​ឆ្នាំ​មកហើយ ​ដោយបាន​ចិញ្ចឹម​សត្វព្រៃ​ចំនួន​៧​ប្រភេទ ​លើ​ទំហំ​ផ្ទៃដី​១០​ហិកតា​ ហើយ​មាន​អ្នក​មើលថែ​ចំនួន​៤​នាក់​។​ លោក​ បាន ឱ្យដឹង​ទៀតថា ​ សួនសត្វ​នេះ ​បង្កើតឡើង​ដោយ​ស្ថិតក្រោម​ការ​គ្រប់គ្រងរ​បស់ ​មូលនិធិ មយូ​រ៉ា ការពារ​សត្វព្រៃ ដើម្បី​ចូលរួម​អភិរក្ស និង​ការពារ​ពូជ​សត្វព្រៃ ​ដែល​កំពុង​រង​ការ​គំរាមកំហែង​រាល់ថ្ងៃ​ពី​ការ ​បាញ់សម្លាប់​ ឬ​កត្តា​នានា​ដែល ​បណ្តាលឱ្យ​សត្វ​ទាំងនេះ​ឈាន​ទៅរក​ភាព​វិនាស​ផុត​ពូជ​។

លលោកបន្តថា ការចិញ្ចឹម​នេះ ​គឺ​សម្រាប់​ទុក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ ​ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ បាន​ស្គាល់​សត្វព្រៃ​ដែល​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ​សួនសត្វ​ព្រៃ​ខាងលើ​មាន​ចិញ្ចឹម ប្រភេទ​សត្វ​ខុសៗ​គ្នា​ដូចជា​ ៖ ប្រើស​ធំ​មាន​ចំនួន​១១​ក្បាល ​ប្រើស​ផ្កាយ​ចំនួន​២៩​ក្បាល ក្តាន់​ចំនួន​១២​ក្បាល​ ឈ្លូ​ល​ចំនួន​២​ក្បាល ​ជ្រូកព្រៃ​ចំនួន​ ១៣៨​ក្បាល ​ក្ងោក​ចំនួន​៣​ក្បាល ព្រមទាំង​សត្វ​កាំ​ប្រ​ម៉ា ចំនួន​៣​ក្បាល​ផងដែរ​។

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ​បានអោយដឹង​ដែរ​ថា ​ការ​ចិញ្ចឹម​សត្វ​នេះ​វា​មាន​សារៈសំខាន់ណាស់ ព្រោះ​វា​ជា​ការ​រួមចំណែក​ ក្នុងការ​អភិរក្ស​សត្វ​ព្រៃ​នៅក្នុង​ខេត្ដ​។ “​តំបន់​នេះ​ជា តំបន់​ទេសចរណ៍ ក្រៅពី​ការ​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ហើយ​នោះ វា​អត់​មានអី​ក្រៅពី​ទស្សនា​មើល​ព្រៃ មើល​សត្វ​នោះទេ​។ ដូច្នេះ វា​អាចធ្វើឱ្យ ​មាន​ផលប្រយោជន៍ ​ដល់​វិស័យ​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ខេត្តមណ្ឌលគិរី​។

ឯកឧត្តម បាន​បន្តទៀតថា ​តំបន់​នៅក្នុង​ខេត្ដ​នេះ ​ជា​តំបន់​ដែនជម្រកសត្វព្រៃ ​ប៉ុន្តែ​អាជ្ញាធរ នៅ​មិនទាន់​បាន​រៀបចំ​ជា​កន្លែង សួនសត្វ​ណា​ដើម្បីឱ្យ​ភ្ញៀវ​មើល ​ហើយ​អ្វី​ដែល​ជា​ការរៀបចំ​ចិញ្ចឹម​នូវសត្វគ្រប់ ប្រភេទ​កន្លងមកនេះ ​បាន ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ដល់​អ្នកទេសចរ​ជាតិ អន្តរជាតិ​មួយចំនួន​ទៅ​កម្សាន្ត​ជាប់​ជាប្រចាំ​។

ក្នុងការ​បង្កើត​សួនសត្វ​នេះដែរ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ លោក កែវ សុភ​ក៌ ក៏បាន​ថ្លែង​គាំទ្រ​លើ​ដំណើរការ​នៃ​សួនសត្វ​នេះដែរ ដោយលោកលើកឡើងថា វាបាន​ចូលរួមចំណែក​ក្នុងការគាំពារអំបូរសត្វព្រៃកម្រ ​និង​ក៏បាន​ចូលរួមចំណែក​ទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ​ឱ្យទៅ​កម្សាន្ត​កាន់​តែច្រើន​ឡើងជា​លំដាប់​៕

Close