ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ឯកភាព​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ​ និងចារឈ្មោះនៅលើផ្ទាំងថ្ម

សម្ដេច ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការ​ស្នើ​សុំ​របស់​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ដែល​បាន​ស្នើ​សុំ​ការអនុញ្ញាត​​​ប្រទប់​ស្កាត់ និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ។

ក្នុង​លិខិតនេះដែរបាន​ស្នើសុំ បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្រៅ​ពី​ការ​ផ្ដន្ទា​ទោស​និង​ពិន័យ​ជា​ប្រាក់ និង​ស្នើ​សុំ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំង​ថ្ម​ដាក់​តាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ឈឹម ផល​វរុណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុងលិខិតស្នើសុំ សម្ដេច ហ៊ុន សែនថា ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ដែល​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បាន​ជោគ​ជ័យ គណៈកម្មការ​ជាតិ បាន​សម្រេច ៦ចំណុចដូចខាងក្រោម៖

១. សុំ មោឃភាព ឬលុប​ចោល​នូវ​លិខិត​បើក​ផ្លូវ​ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីដីសម្បទាន “LP” និង​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូនផលអនុផលព្រៃឈើ “PC” ទាំង​អស់​ដែល​ចេញ​នាពេល​កន្លង​ទៅ​ដើម្បី​រៀប​ចំចេញ​លិខិតអនុញ្ញាតសារជាថ្មីនាយស្រួលគ្រប់គ្រង ។

២. សុំឲ្យក្រសួងស្ថាប័ន ជំនាញ​ត្រួត​ពិនិត្យ​មោឃភាព​និង​ដក​ហូត​សិទ្ធិ​ពីក្រុមហ៊ុនដែលមិនគោរព ច្បាប់​មិន ឬកិច្ចសន្យា​ព្រមព្រៀង ។

៣. សម​បង្កើត​រោម​សន្និធិ​ផល អនុផល​ព្រៃឈើដែលមានប្រភពពីដីសម្បទានក្រោមរូបភាព ជា​ច្រក​ចេញចូលតែមួយ មានទីតាំងឆ្ងាយពីដីសម្បទាន និងព្រំដែន នោះគឺ១. នៅខេត្តកំពង់ធំ និងទី២. នៅ​ខេត្តកំពង់ឆ្នាំង ។

៤. សុំ​ការអនុញ្ញាតប្រមូលវត្ថុតាង មធ្យោបាយនៃបទល្មើស ដែលបានកម្ទេចចោលយកមករក្សាទុក នៅ​កន្លែង​កំណត់ ដើម្បី​ទុក​ជា​ភស្តុតាង​សម្រាប់​បម្រើ​តុលាការ ។

៥. សុំបង្កក ទ្រព្យសម្បត្តិរបស់ បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅ​ពីការ​ផ្ដន្ទាទោស​និង​ពិន័យជាប្រាក់ ។

៦. ដើម្បី​ឃោសនា​អប់រំ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ក្នុងកិច្ចការការពារព្រៃឈើរបស់ រាជ​រដ្ឋាភិបាល ព្រម​ទាំង​បង្ការ​ទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើ ស្នើ​សុំ​ចារឹក​ឈ្មោះ​ឧក្រិដ្ឋ​ជន​នៅ​លើ​ផ្ទាំង​ថ្ម​ដាក់​តាំងនៅកន្លែងគំនររថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ ។

ការលើឡើង ៦ ចំណុច ដែល​នាយឧត្តមសេនីយ៍ សៅ សុខា ស្នើ​សុំ​ខាងលើ ត្រូវ​បាន​សម្ដេច ឯកភាព​ចំនួន ៥​ចំណុច។ ហើយ​ចំណុច​ដែល​មិនអាចភាពត្រង់ចំណុចទី ៣ ដែល​ទាក់​ទង​ករណីខាង​លើនេះ នៅ​ក្នុង​កិច្ច​ប្រជុំគណៈកម្មាធិការ​កណ្ដាល​របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២២ ខែសីហា។

សម្ដេច ហ៊ុន សែន ក៏​បាន​ឯកភាព​ចំពោះ​សំណើ​របស់​នាយឧត្តមសេនីយ៍ សៅ សុខា ជា​មួយ​នឹង​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​តាក់​តែងនៅ លិខិត​បទដ្ឋាន​គតិយុត្តិ ដើម្បី​បង្កកទ្រព្យសម្បត្តិ របស់​ជនល្មើសទាំងអស់ ហើយ​នឹង​យកទ្រព្យសម្បត្តិទាំងអស់នោះ ដាក់​មក​ជា​របស់​រដ្ឋ៕

Close